ឡាន​​ពិសេស​អាច​ប្រែ​កាយ​ជា​មនុស្ស​យន្ត​​ និង ​បើក​បាន​ដូច​ធម្មតា

រហូត​មក​ទល់​ពេល​នេះ​​​​​មនុស្ស​ជា​ច្រើន​យល់​ថា​​មនុស្ស​យន្ត​ដែល​ប្រែ​កាយ​ចេញ​ពី​រថយន្ត​គ្រាន់​តែ​ការ​ស្រមើស្រមៃ​ដោយ​គ្មាន​ពិត​លើ​លោក​ឡើយ។ ប៉ុន្តែ​វិស្វករ​​ក្រុមហ៊ុន​ទួរគី​បាន​ច្នៃ​គំនិត​នេះ​ឲ្យ​ក្លាយ​ជា​ការ​ពិត ដូច​ដែល​វីដេអូ​បាន​បង្ហាញ​ខាង​ក្រោម៖

 

 

មនុស្ស​យន្ត​ប្រែ​កាយ​ខាង​លើ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ Letrons ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ទួរគី​មួយ​ឈ្មោះ​ Letvision ដែល​​ផលិត​ចេញ​ពី​រថយន្ត​ BMW 3 Series coupe។ Letvision ឲ្យ​ដឹង​ថា​ Letrons នេះ​គ្រាន់​​តែ​ជា​ផលិតផល​គំរូ​ប៉ុណ្ណោះ ហើយ​​ក្រុមហ៊ុន​មាន​បំណង​ថា​នឹង​បញ្ចេញ​រថយន្ត​ប្រភេទ​នេះ​ឲ្យ​បាន​ច្រើន​​ជា​​សាធារណ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

 

ឡាន​​ពិសេស​អាច​ប្រែ​កាយ​ជា​មនុស្ស​យន្ត​​ និង ​បើក​បាន​ដូច​ធម្មតា

 

ទាក់​ទង​នឹង​តម្លៃ​របស់​រថយន្ត​ប្រែ​កាយ​នេះ​ដែរ​ ខាង​ក្រុមហ៊ុន​ Letvision មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ៕​​​​​​

ចុច​អាន៖ Apple​ ​គ្រោង​ទិញ​ក្រុមហ៊ុន​ឡាន​ប្រណាំង​ ​McLaren

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AutoBlog​