ទៅហូបគុយទាវឃើញម្ចាស់ហាងរាងហំប៉ុនប៉ងចាប់រំលោភ

6 Videos



កម្លាំងនគរបាល ស្រុកខ្សាច់កណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពីបទបៀតបៀនកេរ្តិ៍ខ្មាស់ ការឃាត់ខ្លួននេះធ្វើឡើង នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៦ ចំណុចភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ អេង ឆេង ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កសិករ នៅភូមិ ឃុំ កើតហេតុ ។

ទៅហូបគុយទាវឃើញម្ចាស់ហាងរាងហំប៉ុនប៉ងចាប់រំលោភ

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាស្ត្រីអាយុ ៣៤ ឆ្នាំ មុខរបរលក់គុយទាវហ្វេនៅស្រុកខ្សាច់កណ្តាល ។ នៅមុនពេលកើតហេតុ ឈ្មោះ អេង ឆេង បានជិៈម៉ូតូទៅហូបគុយទាវ នៅផ្ទះជនរងគ្រោះនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៦ ពេលទៅដល់ជនរងគ្រោះបានធ្វើគុយទាវឲ្យនសង្ស័យហូប បន្ទាប់មកជនរងគ្រោះបានចូលទៅក្នុងបន្ទប់ទឹក ឯជនសង្ស័យ បានដើរទៅឈរនៅមុខបន្ទប់ទឹក បានបន្តិច ជនរងគ្រោះក៏បើកទ្វារចេញពីបន្ទប់ទឹកមក ជនសង្ស័យ ចាប់អោបជនរងគ្រោះពីក្រោយ ។ ភ្លាមៗនោះជនរងគ្រោះ ស្រែកឆោឡោ ឡើង ផ្អើលអ្នកជិតខាងមកដល់ ទើបជនសង្ស័យព្រលែងជនរងគ្រោះ ។

ទៅហូបគុយទាវឃើញម្ចាស់ហាងរាងហំប៉ុនប៉ងចាប់រំលោភ

សមត្ថកិច្ចអះអាងថា បន្ទាប់ពីកើតហេតុភ្លាមៗ ជនងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចបានស្វែងរកចាប់ខ្លួនជនសង្ស័យតែម្តង ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ជ័យធំ កសាងសំណុំរឿងបញ្ជូន ទៅកាន់អធិការដ្ឋានស្រុកខ្សាច់ កណ្តាល ដើម្បីបន្តអនុវត្តតាមនីតិវិធី ៕

សុថាត់