កុមារ​ស្រី​ប្រុស​២​នាក់​បាន​លង់​ទឹកអូរ​ស្លាប់​ជាមួយគ្នា​នៅ​ខាងក្រោយ​វត្ត​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​ខណៈ​គេ​នាំគ្នា​ចុះ​មុជ​ទឹកអូរ​កំពង់​ហូរ​

​ខេត្តកំពង់ឆ្នាំង​៖ កុមារី​ម្នាក់​អាយុ​៧​ឆ្នាំ និង​កុមារា​ម្នាក់​អាយុ​៦​ឆ្នាំ បាននាំគ្នា​ចុះ​មុជ​ទឹកអូរ​កំពង់​ហូរ និង​បាន​លង់ទឹក​ស្លាប់​ជាមួយគ្នា​យ៉ាង​អ​ណោ​ច​អាធ​ម ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ ម៉ោង​១១​និង​៤៥​នាទី ថ្ងៃត្រង់​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រោយ​វត្ត​ខ្សា​ម ស្ថិតនៅ​ក្នុងភូមិ​ទី​២ ស ង្កា​ត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​

​លោក ឆាយ ខេ​មរ​ត្ន័ អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា​៖ កុមារ​រងគ្រោះ​ទាំង​២​នាក់​ខាងលើនេះ​មាន ១.​ឈ្មោះ ស៊ឹម ពិសី អាយុ​៧​ឆ្នាំ ភេទ​ស្រី មាន​ម្តាយ ឈ្មោះ​ស៊ឹម ស្រី រស់នៅ​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ។ កុមារា​ទី​២​ឈ្មោះ ឡឹម សុគន្ធា អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ ឡៅ លី​ហាវ អាយុ​៤២​ឆ្នាំ និង​ម្តាយ​ឈ្មោះ មាស ញ៉េប អាយុ​៤៦​ឆ្នាំ មានកូន​ប្រុស​តែ​ម្នាក់នេះ​គត់ រស់នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ។​

dsc06122

ប្រជាពលរដ្ឋ​មានផ្ទះ​នៅ​កន្លែងកើតហេតុ​មាន​អោយដឹងថា​៖ មុនពេល​កើតហេតុ​គេ​​ឃើញ​កុមារា​កុមារី​៤​ទៅ​៥​នាក់ បាននាំគ្នា​មុជ​ទឹកអូរ​កំពុងតែ​ហូរ នៅ​ខាងក្រោយ​វត្ត​ខ្សា​ម​​និង​មាន​កំប៉ោង​យ៉ាងច្រើន​នៅ​ខាងក្រោម ហើយ​ក៏មាន​កុមារ​ខ្លះ​បាន​យក​សំបក​ធុង​ស្នោរ មក​តោង​មុជទឹក​លេង​ផងដែរ​។ មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​ឮ​សម្រែក​ហៅ​ក្មេងៗ​ហៅ « ជួយ​ផងៗ !! មាន​ក្មេង​លង់ទឹក » ភ្លាមៗ​នោះដែរ​ក៏មាន​មនុស្ស​ប្រុស​២​ទៅ​៣​នាក់​រត់​ចុះ​ទឹក​ជួយ​រាវរក​កុមារ​រងគ្រោះ​ទាំង​២​នាក់ ។

dsc06122

​ការជួយ​រាវរក​អស់​រយះពេល​ប្រមាណ​១៥​នាទី ទើប​រាវរក​ឃើ ញ​កុមារី​នៅក្បែរ​គល់ត្នោត​ក្រោម​កំប៉ោង តែ​នាង​បាន​ស្លាប់​បាត់ទៅហើយ តែ​ឪពុកម្តាយ​មិន​អស់​ចិត្តបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​នៅតែ​ស្លាប់​មិនអាច​ជួយ​បាន​។ រយះពេល​១០​នាទី​ក្រោយមក​ទើប​រកឃើញ​កុមារា​ទី​២​ទៀត តែ​គេ​ក៏បាន​បាត់ទៅហើយ​ដែរ ។

dsc06129

​ឪពុកម្តាយ​កុមារា​រងគ្រោះ​បានអោយដឹងថា កូន​គាត់​បាន​តាម​ជីដូន​មក​វត្ត​ដាក់​បិណ្ឌ ដើម្បី​បាន​បាយទឹក​ក្នុង​វត្ត​ហូប​ឆ្ងាញ់ៗ​នឹង​គេ តែ​មិនដឹងថា​គេ​បែរជា​មក​មុជទឹក​អូរ​លេង​នៅក្រោយ​វត្ត​ខ្សា​ម​លង់​ស្លាប់​បែបនេះ​សោះឡើយ​។ ចំណែក​កុមារី​រងគ្រោះ​មក​មុជទឹក​លេង​​ជាមួយ​ក្មេងៗ​ក្នុងភូមិ ដោយសារ​ទឹក​ហូរ​ខ្លាំង ក៏​រអិល​ចូល​ទឹក​ជ្រៅ​លង់​ស្លាប់​តែម្តង​។​

​កុមារ​រងគ្រោះ​ទាំង​២​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះ​ពិនិត្យ​សព​នៅ​កន្លែង​​កើតហេតុ រួច​បានប្រគល់​សព​កុមារ​ទាំង​២​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​ទៀន​តាម​ប្រ​​ពៃ​ណី​នៅក្នុង​លំនៅដ្ឋាន​។

​ករណី​គ្រោះថ្នាក់​នេះ​គឺជា​សារ​មួយ​ដល់​មាតាបិតា​ទាំងឡាយ​គួរតែ​ប្រុង​ប្រ​យ​ត្ន័​កូនចៅ​កុំអោយ​លេង​ទឹក​ដែល​កំពុង​ជោរជន់​ឡើង​រាល់ថ្ងៃ​ដោយសារ​ទឹកភ្លៀង​នៅក្នុង​រដូវ​កាន់បិណ្ឌ​នេះ ៕ ( រិទ្ធិជ័យ )