ជើងឯក​ថ្នាក់ជាតិ​វ៉ូ​វី​ណា​ម​មានការ​កើនឡើង​ទាំង​ចំនួន​កីឡាករ និង​បច្ចេកទេស​ និពន្ធដោយ : សឿន វណ្ណឌេត       September-22-2016, 2:37 pm         101

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជើងឯក​ថ្នាក់ជាតិ​វ៉ូ​វី​ណា​ម​មានការ​កើនឡើង​ទាំង​ចំនួន​កីឡាករ និង​បច្ចេកទេស​​លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​បញ្ជាក់ថា ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ ដែល​ធ្វើឡើង​នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​រយៈពេល​៤​ថ្ងៃ​ចាប់​ថ្ងៃទី​២០-២៣ ខែកញ្ញា មានការ​កើនឡើង​ទាំង​ចំនួន​កីឡាករ​កីឡាការិនី​ចូលរួម និង​កម្រិត​បច្ចេកទេស​។​

​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើង​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ មាន​កីឡាករ​កីឡាការិនី​ចូលរួម​កើនឡើង​ជិត​៣០​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។ ដោយ​ឆ្នាំនេះ​មាន​កីឡាករ​ចូលរួម​ចំនួន​១២៣​នាក់​ដែល​តំណាង​ឲ្យ​ក្លិប​-​សមាគម​ចំនួន​៧ ខណៈ​ឆ្នាំមុន​មាន​ចំនួន​១០០​នាក់​តំណាង​ក្លិប​-​សមាគម​ចំនួន​៦ ពោលគឺ​កីឡាករ​មានការ​កើនឡើង​ចំនួន​២៣​នាក់ និង​ក្លិប​ចំនួន​១​។​

​បើ​យោងតាម​លោក ទេព ជីវ​សុខុម អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ក្រោយ​ឆ្លង​ការប្រកួត​អស់​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ លោក សង្កេតឃើញថា សមត្ថភាព និង​កម្រិត​បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។

ជើងឯក​ថ្នាក់ជាតិ​វ៉ូ​វី​ណា​ម​មានការ​កើនឡើង​ទាំង​ចំនួន​កីឡាករ និង​បច្ចេកទេស​ និពន្ធដោយ : សឿន វណ្ណឌេត       September-22-2016,  2:37 pm         101

​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​សង្កេតឃើញថា កម្រិត​បច្ចេកទេស និង​សមត្ថភាព​របស់គាត់​មានការ​កើនឡើង​បើ​យើង​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ហើយ​ការកើនឡើង​នេះ​ខ្ញុំ​គិតថា ដោយសារ​ពួកគាត់​មាន​ពេលវេលា​ហ្វឹកហាត់​ច្រើន​។ ម្យ៉ាងទៀត​ដោយសារ​ពួកគាត់​មានបទពិសោធន៍​ក្នុង​ចូលរួម​ប្រកួត​នាពេល​កន្លងមក​។ អ៊ីចឹង​នៅពេល​ថែម​ការប្រកួត​នេះ​មួយទៀត​ឃើញថា កម្រិត​បច្ចេកទេស​មាន​ការកើនឡើង​»​។​

​ជាមួយគ្នានេះ ការប្រកួត​ជ្រើសរើស​ជើង​ថ្នាក់ជាតិ​នេះ​ត្រូវបាន លោក ទេព ជីវ​សុខុម ចាត់ទុកជា​ប្រកួត​មួយ​ដ៏​សំខាន់ ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី ក៏ដូចជា​ចៅក្រម និង​អាជ្ញាកណ្តាល​។ លើសពីនេះ វា​ជា​យុត្តិសាស្ត្រ​មួយ​ក្នុងការ​ស្វែងរក​យុវជន​ថ្នាល ដើម្បី​ត្រៀម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្សេងៗ ជាពិសេស​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​ទន្ទឹមនឹងនេះ ក្រោយ​ចប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ នៅក្នុង​ខែ​ឆ្នូ ចុងឆ្នាំ​២០១៦​ខាងមុខនេះ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​ឯក​ថ្នាល​ដាច់ដោយឡែក​មួយ ដើម្បី​ជ្រើសរើស​យុវជន​ថ្នាល​ក្នុងការ​ប្រមូលផ្តុំ​ហ្វឹកហាត់​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ផងដែរ​។ 

ជើងឯក​ថ្នាក់ជាតិ​វ៉ូ​វី​ណា​ម​មានការ​កើនឡើង​ទាំង​ចំនួន​កីឡាករ និង​បច្ចេកទេស​ និពន្ធដោយ : សឿន វណ្ណឌេត       September-22-2016,  2:37 pm         101

​គួរ​បញ្ជាក់ថា ក្លិប​-​សមាគម​ទាំង​៧​ដែល​បាន​ចូលរួម​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​រួមមាន ក្លិប​វ៉ូ​វី​ណា​ម​វិទ្យាល័យ ជា ស៊ីម សាមគ្គី​, ក្លិប​វ៉ូ​វី​ណា​ម​អង្គការ​សង្គ្រោះ​កុមារ​កម្ពុជា​, ក្លិប​វ៉ូ​វី​ណា​ម​ក្រុមហ៊ុន រ័ត្ន សុខន​, ក្លិប​វ៉ូ​វី​ណា​ម​វិទ្យាល័យ​វត្ត​កោះ​, សមាគម​សាកលវិទ្យាល័យ​អ​ស៊ី​អឺរ៉ុប និង​ក្លិប​វ៉ូ​វី​ណា​ម​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ផ្សារ​ដើមថ្កូវ ដែលជា​ក្លិប​ថ្មី​សម្រាប់​ឆ្នាំនេះ​។