​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ​ដាក់​បិណ្ឌ​វេន​ទី​២ នៅ​វត្ត​អត្ដ​ខាត់​ក្នុង​ឃុំ​លង្វែក​ និពន្ធដោយ : ថ្មីៗ       September-22-2016, 2:46 pm         57

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ​ដាក់​បិណ្ឌ​វេន​ទី​២ នៅ​វត្ត​អត្ដ​ខាត់​ក្នុង​ឃុំ​លង្វែក​​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង រួមទាំង​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ចំនួន​៣៧០​នាក់ បាន​ទៅ​ដាក់​បិណ្ឌ​វេន​ទី​២ នៅ​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​នៅ​វត្ដ​សង្គម​មានជ័យ​បុរី​រិ​ទ្ធ ហៅ​វត្ត​តា​កឹម ដែលជា​វត្ត​អត្ដ​ខាត់​ស្ថិត​ក្នុងភូមិ​ឧកញ៉ា​ប៉ាង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅនេះ​។​

​ទេយ្យទាន​ដែល​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​នាំយកទៅ​ប្រគេន​ដល់​វត្ត​ក្នុង​ពិធី​ដាក់​បិណ្ឌ​វេន​ទី​២​នេះ​រួមមាន ទៀន ធូប មី​ចំនួន​១០​កេះ ទឹកក្រូច​៥​កេះ ទឹក​សុទ្ធ​៥​កេះ សៀង​១៥​គីឡូក្រាម ឆៃប៉ូវ​១០​គីឡូក្រាម អំបិល​១០​គីឡូក្រាម ស្ករស​៥​គីឡូក្រាម ប៊ីចេង​២​គីឡូក្រាម ត្រីខ​២​ឡូ ប្រេងឆា​៥​លីត្រ ទឹកត្រី​២​ឡូ ទឹក​ស៊ី​អី​វ​២​ឡូ អង្ករ​១០០​គីឡូក្រាម និង​ថវិកា​កសាង​វត្ត​ចំនួន​២០០​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ដល់​វត្ត​សង្គម​មានជ័យ​បុរី​រិ​ទ្ធ ព្រមទាំង​បាន​ប្រគេន​នូវ​បច្ច័យ និង​ទេយ្យទាន​ដល់​ព្រះសង្ឃ និង​ចែកជូន​នូវ​ថវិកា និង​ក្រមា​អំបោះ​ជូន​ដល់​គណៈកម្មការ​អាចារ្យ​វត្ត និង​លោកយាយ លោកតា​ចំនួន​៣០​នាក់ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ពិធី​ដាក់​បិណ្ឌ​នេះ​ផងដែរ​។​

​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ​ដាក់​បិណ្ឌ​វេន​ទី​២ នៅ​វត្ត​អត្ដ​ខាត់​ក្នុង​ឃុំ​លង្វែក​ និពន្ធដោយ : ថ្មីៗ       September-22-2016,  2:46 pm         57

​ លោកស្រី សាត សារឿន អ្នករៀបចំ​កម្មវិធី​ដាក់​បិណ្ឌ​នេះ​បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំ​ដាក់​បិណ្ឌ​នៅតាម​វត្ត​អារាម​ដែល​អត្តខាត់​ជួប​ការលំបាក ហើយ​ការដាក់​បិណ្ឌ​នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ដែលជា​ប្រធាន និង​ប្រធាន​ចាងហ្វាង​សាលា និង​មានការ​មូលមតិ​គ្នា​ជា​ឯក​ឆន្ទ​ពី​សំណាក់​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ដើម្បី​នាំយក​នូវ​ទេយ្យទាន​មួយចំនួន​ដែល​ទទួលបាន​ពី​លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និង​សប្បុរសជន​នានា​ក្នុង​សកម្មភាព​សប្បុរសធម៌​កន្លងមក រួមទាំង​បច្ច័យ និង​ទេយ្យវត្ថុ​មួយចំនួនធំ​ដែល វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំឡើង​ដើម្បី​យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​អស់​ត្រីមាស និង​ដើម្បី​វេរ​ឧទ្ទិស​មគ្គផល​កុសលផល​បុណ្យ​ជូន​ដល់​ញាតិ​ការ បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ ទោះបី​បុព្វការី​ជន​នៅ​ទិស​ទីណា​ក្តី ក៏​សូម​អញ្ជើញ​មក​អនុមោទនា​ទទួលយក​នូវ​ភោគផល​ដែល​កូនចៅ​បាន​ឧទ្ទិស​ជូន​ក្នុងឱកាស​វេលា​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​៕

​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង ​ដាក់​បិណ្ឌ​វេន​ទី​២ នៅ​វត្ត​អត្ដ​ខាត់​ក្នុង​ឃុំ​លង្វែក​ និពន្ធដោយ : ថ្មីៗ       September-22-2016,  2:46 pm         57

(​អត្ថបទ​សាលា​)