ពេជ្រ អាវីហ្សាមិនទាន់ ច្បាស់ពេលវេលា រឿងកែទម្រង់ភ្នែក ឱ្យដូចកូរ៉េ

ភ្នំពេញ៖ តារាសម្តែងសិចស៊ីកញ្ញា ពេជ្រ អាវីហ្សា បាននិយាយ នាងចង់កែទម្រង់ភ្នែក ធំជាងនេះបន្តិចឱ្យស្អាតដូច តារាស្រីកូរ៉េដែលល្បីៗប៉ុន្តែមិនទាន់ច្បាស់ថាពេលណា។ 

កញ្ញា ពេជ្រ អាវីហ្សា បាននិយាយថា នាងចង់បានភ្នែកធំ ដូច្នេះនាងធ្វើកែទម្រង់ភ្នែកបន្ថែមទៀត ឱ្យភ្នែករបស់នាងមើល កាន់តែធំជាងនេះ។ នាងចង់បានភ្នែកដែលស្អាតដូចភ្នែករបស់តារាស្រីកូរ៉េដែលល្បីៗ។

ប៉ុន្តែសម្រាប់គម្រោងចង់កែ ទម្រង់ ភ្នែក ឱ្យធំ នេះ នាងមិនដឹងច្បាស់ពេលណា ឬ សម្រេចចិត្តឱ្យជាក់យ៉ាងណានោះទេ។ តារាសិចស៊ីល្បីសម្ងែញដើមទ្រូងរូបនេះបានបញ្ជាក់ថា កន្លងមកនាងកែច្រមុះ ដែលធ្វើឱ្យនាងទម្រង់ច្រមុះ ស្រួចនិងស្អាតឱ្យ សម ទម្រង់ មុខអក្ស V ។ នាងបានកែច្រមុះនេះអស់រយៈពេលបីឆ្នាំកន្លងមកហើយ ។

តារាសិចស៊ីរូបនេះ បានបង្ហើបថា នាងមានសុខភាពល្អធម្មតាមិនមែនបញ្ហាជាមួយការកែសម្រស់របស់នាង ឬ ត្រង់ច្រមុះ ដែល កែឱ្យស្រួចនោះទេ។ សម្រាប់ទម្រង់ដងខ្លួន និង ដើមទ្រូងរបស់នាង នាងអះអាងថា មិនចង់កែប្រែអ្វីទៀតឡើយ ពីព្រោះមិនដឹងកែត្រង់ណាទៀត ខណៈនាងពេលនេះស្អាតនិងសិចស៊ីសមរូបសមរៀងទៅហើយ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងសាច់សរ ប្រៀបដូចបណ្តូលចេក កញ្ញា ពេជ្រ អាវីហ្សា បានប្រាប់ឲ្យដឹងថា នាងបានសម្រេចចិត្ត បែកពីអតីតសង្សារ ដែលជាអ្នកមានទ្រព្យ និងជាប្អូនប្រុសរបស់ឧកញ៉ា យូរណាស់ហើយ គ្រាន់តែថាចាប់តាំងពីបែកគ្នា រហូតដល់ពេលនេះ គូស្នេហ៍ចាស់របស់នាង នៅតែតាមរំខានមិនឈប់ ។

តារាសម្តែងនិង ជាតារាបង្ហាញម៉ូដ កញ្ញា ពេជ្រ អាវីហ្សា បានប្រាប់អ្នកសារព័ត៌មាន ខណៈពេលដែលនាង ចូលរួមការប្រគំតន្ត្រីសប្បុរសធម៌ ​ស្វែងរកថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផាថា សម្រាប់ចំណងស្នេហា រវាងនាងនិងគូស្នេហ៍ បានបែកបាក់គ្នាហើយ ដោយសារតែនាងនិងគូស្នេហ៍ រស់នៅជាមួយគ្នាមិនបានទេ ហើយចាប់តាំងពីនាងបែកគ្នា មកអតីតសង្សារ នៅតែតាមរំខាន នាងមិនឈប់ទាល់តែសោះ ។

តារាស្រីរូបនេះបានប្រាប់ឲ្យដឹងថា «មូលហេតុដែលខ្ញុំបែកគ្នា ជាមួយគូស្នេហ៍គឺ ដោយសារតែគាត់ (សង្សារ) នៅក្មេង មានចរិកឆេវឆាវ ប្រច័ណ្ឌច្រើន ហើយម្យ៉ាងទៀត គាត់មិនយល់ពីការងារសិល្បៈ គាត់មិនចង់ឲ្យខ្ញុំ មានភាពសិ្នទ្ធិស្នាល ជាមួយអ្នកផ្សេង ទើបខ្ញុំសម្រេចចិត្តចែកផ្លូវគ្នា បើទោះជាពេលនេះខ្ញុំ បែកបាក់ស្នេហាក៏ដោយ តែខ្ញុំនៅមិនទាន់បើកចិត្ត ទទួលស្នេហាថ្មីនៅឡើយទេ» ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload