តួឯកស្រីរឿងសង្គ្រាមបេះដូងដក់ ជាប់ក្នុងចិត្តត្រង់ឈុត ត្រូវម្តាយបង្ខំឲ្យរៀបការ

ភ្នំពេញ៖ កញ្ញា ឡាយ សម្ផស្ស តួឯកស្រីក្នុង រឿងសង្គ្រាមបេះដូងរបស់ភីអិនអិន បានឲ្យដឹងថា កញ្ញាដក់ជាប់ក្នុងចិត្តត្រង់ឈុត ដែលត្រូវម្តាយបង្ខំឲ្យរៀបការ ម្តងហើយម្តងទៀតជាមួយប្រុសដល់ទៅពីរនាក់ ដែលខ្លួនមិនបានស្រឡាញ់។

កញ្ញាបានថ្លែងយ៉ាងដូច្នេះក្នុងពេលផ្តល់បទសម្ភាសដល់ ភីអិនអិន កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា នៅស្ទូឌីយោព្រែកព្នៅ របស់ភីអិនអិន។

សម្ផស្សបានបញ្ជាក់ថា ការពិតកញ្ញាពេញចិត្ត គ្រប់ឈុតឆាកទាំងអស់នៃរឿងសង្គ្រាមបេះដូង តែមូលហេតុដែលកញ្ញាដក់ជាប់ ក្នុងចិត្តជាងគេនៅ ត្រង់ឈុតម្តាយបង្ខំឲ្យរៀបការនោះ គឺដោយសារតែកញ្ញាគិតថា ឈុតឆាកនេះ បានបង្ហាញពីតថភាពសង្គមខ្មែរ។

តារាសម្តែងសម្បុរស្រអែម រាងតូចច្រឡឹងរូបនេះ បាននិយាយថា៖ «ឈុតឆាកដែលខ្ញុំពេញចិត្តជាងគេ គឺនៅពេលដែលម៉ាក់បង្ខំឲ្យរៀបការ ជាមួយមនុស្សដែលខ្លួនឯងមិនស្រឡាញ់ ព្រោះអីសង្គមយើង ឥឡូវភាគច្រើនគឺអ៊ីចឹង ខ្ញុំគិតថាក្នុងរឿងហ្នឹង គឺអាចទាក់ទាញអារម្មណ៍ទស្សនិកជនច្រើន ព្រោះអីយើងឆ្លុះបញ្ចាំងពី ទិដ្ឋភាពបច្ចុប្បន្នតែម្តង»។

តួឯកស្រីក្នុងរឿងសង្គ្រាមបេះដូង ដែលមានឈ្មោះថារ័ត្ន ត្រូវបានម្តាយ ដែលល្មោភនឹងល្បែង បង្ខំឲ្យរៀបការជាមួយ លោកសម្បត្តិដែលត្រូវជាឪពុកតួឯកប្រុស ជាថ្នូរនឹងប្រាក់ដោះបំណុលរបស់ខ្លួន ខណៈដែលរ័ត្នមានផាន់ ជាប្រុសដែលខ្លួនស្រឡាញ់រួចទៅហើយ។

រាជដែលជាតួឯកប្រុសវិញ ត្រូវបានក្លាយជាជនរងគ្រោះ ក្រោមល្បិចរបស់ផាន់រៀបចំឈុតឆាកជ្រុលជ្រួស ជាមួយរ័ត្នក្នុងពេល ពួកគេស្រវឹងស្រា។ ដោយសារតែគេជាសុភាពបុរសក៏ចេញ មុខទទួលខុសត្រូវទង្វើរ ដែលខ្លួនប្រពឹ្រត្តហើយក៏ បានរៀបការជាមួយរ័ត្ន ទាំងដែលនាងប៊ិះតែនឹងក្លាយ ជាម្តាយចុងរបស់គេទៅហើយ។

រឿង«សង្គ្រាមបេះដូង»មានផ្សាយជូនទស្សនានៅ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់សៅរ៍ វេលាម៉ោង៨យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន តែមួយគត់។

កាលពីសប្តាហ៍មុន រាជ និងរ័ត្ន បានរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នា ហើយលោកសម្បត្តិក៏បានស្លាប់ ដោយសារគាំងបេះដូង។ លោកសម្បត្តិមុនពេលស្លាប់ក៏បានដាស់តឿនកូនប្រុសបង្កើត របស់លោកផងដែរ ឲ្យប្រុងប្រយ័ត្នចំពោះផាន់។

លោកសម្បត្តិបានធ្វើបណ្តាំមរតកមួយ កាលពីពេលលោកនៅរស់ ចង់ដឹងថាលោកបានបែងចែកមរតកយ៉ាងណានោះ សូមទូរទស្សនិកជន កុំភ្លេចរង់ចាំតាមដាន ទស្សនានៅយប់ថ្ងៃព្រហស្បតិ៍នេះ។

រឿងសង្គ្រាមបេះដូង ជាស្នាដៃរបស់ផលិតកម្មខ្មែរមេគង្គ (KMF) ក្រោមការផ្តល់ទុនផលិតពី ស្ថានីយទូរទស្សន៍ភីអិនអិន ក្នុងគោលបំណងលើកស្ទួយ វិស័យភាពយន្តក្នុងស្រុក។

សង្គ្រាមបេះដូង ជាការផលិត និងសរសេរដោយកូនខ្មែរមួយរយភាគរយ ដែលឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមខ្មែរ ដែលបង្កប់ទៅដោយមហិច្ឆតា ស្នេហា គំនុំ និងអាថិ៍កំបាំង។

សង្គ្រាមបេះដូង ជាការផលិត និងសរសេរដោយកូនខ្មែរ មួយរយភាគរយ ដែលឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមខ្មែរ ដែលបង្កប់ទៅដោយមហិច្ឆតា ស្នេហា គំនុំ និងអាថិ៍កំបាំង។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload