យ៉ែម សំអូន ត្រូវ​គេ​ទម្លាយ​ថា មាន​មិត្ត​ភក្តិ​ខ្ចី​លុយ​​២​ម៉ឺន​ដុល្លារ​មិន​ព្រម​សង ហើយ​ថែម​ទាំង​មក​ដណ្ដើម​ការ​ងារ​ទៀត

(ភ្នំពេញ)៖ តារាចម្រៀងមាន​ឈ្មោះ ជាពោះម៉ាយ លោក យ៉ែម សំអូន បានអះអាងកាលពីពេលថ្មីៗនេះ ថា មានអ្នកស្គាល់គ្នាម្នាក់ បានសុំខ្ចីលុយរបស់លោក រហូតដល់ទៅ២ម៉ឺនដុល្លារ ជាយូរមកហើយ ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់បានសងលោកនៅឡើយទេ។ មិនតែប៉ុណ្ណោះ កូនបំណុលរបស់លោកនោះ ថែមទាំងមកដណ្ដើមការងាររបស់លោក ទាំងមិនចេះអៀនខ្មាសទៀតផង ធ្វើឲ្យលោកយ៉ែម សំអូន ហួសចិត្តនិយាយលែងចេញ។

តារាសម្ដែង និងចម្រៀង លោក យ៉ែម សំអូន បើទោះបីជារឿងរ៉ាវគ្រួសារ បែបបាក់ជា​មួយអតីតភរិយា និងរបូតការងារជាច្រើន​ពីក្នុងដៃ ព្រោះភ្ញៀវជាច្រើន មិនសូវយកក្រុម​លោក ទៅ​ដូចមុនក្ដី ប៉ុន្តែគេសង្កេតឃើញថា ការងារសិល្បៈរបស់លោក នៅតែមានជាប់រដឹកក្នុងប្រទេស​កម្ពុជា គ្រាន់តែមិនសូវមមាញឹកខ្លាំង ដូចជាពេលលោក​នៅជុំគ្នា ជាមួយអតីត​ភរិយា។ ការពុំមានការងារសិល្បៈ​មមាញឹកខ្លាំងដូចជាពេលមុន ត្រូវបានគេរកឃើញថា ព្រោះពួកគេ ប្រកាន់នឹងអតីតកាល ​ដែលលោកបានប្រើហឹង្សាលើអតីតភរិយា រហូតឈានដល់ការបែកបាក់ ។

ក្រៅពីរឿងស៊យ បែកបាក់គ្រួសារ និង​បាត់បង់ការងារក្នុងសិល្បៈ ស្រាប់តែល្បីល្បាញលើរឿងថ្មីមួយទៀតថា លោក យ៉ែម សំអូន ត្រូវបានមិត្តជិតដិត ធ្លាប់រួមការងារ បោកលុយជិត២ម៉ឺនដុល្លារ​មិនព្រមសង។ មិនត្រឹមតែមិនចង់សងលោកទេ ថែមទាំងបានរុញការងារ ទៅឲ្យក្រុមផ្សេងមួយទៀត ដែលអ្នករៀបចំក្រុមនោះ ក៏ជាតារាសម្ដែងល្បីម្នាក់ផងដែរ ហើយក៏ធ្លាប់ច្រៀង ក្នុងក្រុម យ៉ែម សំអូន ទៀតផង។

ប្រភពដ៏កក់ក្តៅពីម្ចាស់ហាង ដេគ័រមួយ បាននិយាយថា លោក យ៉ែម សំអូន និងម្ចាស់ហាងផ្កាដ៏ល្បីមួយ បច្ចុប្បន្នមើលមុខគ្នាមិនចំទេ ព្រោះម្ចាស់ហាងនោះ មិនព្រមសងលុយលោកទាល់តែសោះ ក្រៅពីមិនសងលុយហើយ ថែមទាំងដណ្ដើមការងារពី លោក យ៉ែម សំអូន ឲ្យទៅក្រុមផ្សេងមួយទៀត ដែលធ្វើឲ្យលោក យ៉ែម សំអូន កកឈាមទាំងដុំ រហូតនិយាយអ្វីមិនចេញអ្វីទាំងអស់​។

លោក យ៉ែម សំអូន ហាក់រងវិបត្តិច្រើនពេក រហូតស្ទើរតែគ្មានស្នាមញញឹម ពេលនៅក្រៅ ព្រោះអ្នកដែលយកការងារពីលោក ក៏ជាអ្នកធ្លាប់មកច្រៀងឲ្យលោក ធ្លាប់យកពីលោក និង ​ជាអ្នកឲ្យការងារដោយផ្ទាល់តែម្ដង ។

លោក យ៉ែម សំអូន មិនអាចសុំការបំភ្លឺបានទេ ថា លោកពិតជាចាញ់បោកគេ អស់ជិត២ម៉ឺនដុល្លារ ហើយគេមិនព្រមសងលុយ​លោកមែន ឬយ៉ាងណា តែក្នុងនាម​ជាម្ចាស់បំណុល លោកគួរតែចេញមុខ រកយុត្តិធម៌ជូនខ្លួនឯង ប្រសើរជាងនៅសំងំកើតទុក្ខតែម្នាក់ឯង គ្មានដំណោះស្រាយដ៏សមរម្យណាមួយកើតឡើង សម្រាប់ខ្លួន៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  បទ «ហេតុអ្វីបែកគ្នា ហើយក៏បងនៅតែនឹកអូន» របស់លោក យ៉ែម សំអូន បង្ហាញពីចិត្ត ដែលនឹកអតីតភរិយា ។ គួររំលឹកផងដែរថា តារាចម្រៀង សម្តែងនិងជាតារាបង្ហាញម៉ូតូ លោក យ៉ែម សំអូន ក្រោយពីបានលែងលះជាមួយអតីតភរិយា អ្នកនាង យ៉ាន លីនដា រួចមកគេសង្កេតឃើញថា ជីវិតរបស់ លោក ហាក់ដូចជាសោះកក្រោះ មិនសូវបង្ហាញភាពសប្បាយរីករាយ ដូចពេលមុនឡើយ។

ហើយអ្វីដែលគេចាប់អាមរ្មណ៍នោះ គឺនៅពេលថ្មីៗនេះលោកបាន បង្ហាញពីអារម្មណ៍សោកសៅ តាមរយៈបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ហេតុអ្វីបែកគ្នា ហើយក៏បងនៅតែនឹកអូន» ដែលបទចម្រៀងនេះ ត្រូវបានមហាជនចាត់ទុកថា ឆ្លុះបញ្ចាំងពីទឹកចិត្តរបស់លោក ដែលកំពុងតែនឹកអតីតភរិយា ។

បទចម្រៀងមួយបទនេះត្រូវបាន លោក យ៉ែម សំអូន ច្រៀងរៀបរាប់ពីទំហំចិត្តរបស់ខ្លួននេះ ត្រូវបានលោកយកមកបង្ហោះ នៅលើ Facebook របស់ខ្លួន ដោយភ្ជាប់មកជាមួយសារថា «ចំណងដៃថ្មីស្វាគមន៏ខែថ្មី 01.09.2016 សំរាប់ Fan ទាំងអស់គ្នា។ ខ្ញុំមានបទចំរៀងថ្មីដែលជាស្នាដៃនិពន្ធ ទំនុកច្រៀងថ្មី ដោយខ្ញុំបាទផ្ទាល់ នឹងនិពន្ធបទភ្លេងថ្មីដែលជាបទ Original Song សង្ឃឺមថា Fan នឹងបងប្អូនទាំងអស់គ្នា ជួយគាំទ្រនូវស្នាដៃ របស់កូនខ្មែរផង ដែលនឹងចេញក្នុងពេលឆាប់ៗនេះ ជាលើកទីមួយហើយដែរ ខ្ញុំសុំអោយបងប្អូនជួយ like នឹង share អោយបានច្រើន ដើម្បីសិល្បៈចម្រៀងខ្មែរយើង»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload