វិធីកម្ចាត់​អង្គែ​តាម​រូបមន្ត​ងាយៗ​ដែល​អាច​រៀប​ចំ​ធ្វើ​ដោយ​ខ្លួន​ឯង​បាន

បញ្ហាអង្គែតែងកើតមានលើស្បែកក្បាលមនុស្សសឹងតែគ្រប់គ្នា ហើយវាក៏ធ្វើឱ្យយើងមានអារម្មណ៍មួរមៅពេលត្រូវអែសក្បាលម្តងៗផងដែរ។ ខាងក្រោមនេះជារូបមន្តសាមញ្ញៗងាយស្រួលធ្វើ និងអាចធ្វើបានគ្រប់ពេលដើម្បីបំបាត់បញ្ហាអង្គែលើស្បែកក្បាល៖
១. ស្ករស និងក្រូចឆ្មារ

វិធីកម្ចាត់​អង្គែ​តាម​រូបមន្ត​ងាយៗ​ដែល​អាច​រៀប​ចំ​ធ្វើ​ដោយ​ខ្លួន​ឯង​បាន

ក្រូចឆ្មារ និងស្ករស អាចយកមកប្រើដើម្បីញីលើស្បែកក្បាលបំបាត់បញ្ហារមាស់ស្បែកក្បាល ឬអង្គែបាន។ ស្ករសដែលមានគ្រាប់ល្អិតតូចៗអាចកកិតជម្រះស្បែកក្បាលបានល្អ ខណៈដែលក្រូចឆ្មារកាត់បន្ថយការផលិតខ្លាញ់។
២. អំបិល និងសាប៊ូ

វិធីកម្ចាត់​អង្គែ​តាម​រូបមន្ត​ងាយៗ​ដែល​អាច​រៀប​ចំ​ធ្វើ​ដោយ​ខ្លួន​ឯង​បាន

រោយអំបិលចូលក្នុងសាប៊ូកក់សក់ រួចយកទៅកក់ត្រដុសលើស្បែកក្បាលជាវិធីមួយដែលអាចកម្ចាត់អង្គែបាន និងមិនចំណាយច្រើនផងដែរ។
៣. ក្រូចឆ្មារ និងប្រេងអូលីវ

វិធីកម្ចាត់​អង្គែ​តាម​រូបមន្ត​ងាយៗ​ដែល​អាច​រៀប​ចំ​ធ្វើ​ដោយ​ខ្លួន​ឯង​បាន

យកម្សៅសូដា លាយជាមួយនឹងទឹកក្រូចឆ្មារ ហើយយកមកកក់ក្បាលគឺជាវិធីដ៏ល្អមួយក្នុងការកម្ចាត់បញ្ហាអង្គែក្បាល។ គ្រឿងផ្សំនេះនឹងធ្វើឱ្យលែងមានសូម្បីតែសំណល់អង្គែលើស្បែកក្បាលទៀតតែម្តងក្រោយពេលអ្នកកក់សក់រួច។
៥. ទឹកខ្មេះ និងទឹក

វិធីកម្ចាត់​អង្គែ​តាម​រូបមន្ត​ងាយៗ​ដែល​អាច​រៀប​ចំ​ធ្វើ​ដោយ​ខ្លួន​ឯង​បាន

 

យកទឹកខ្មេះមួយស្លាបព្រាបាយលាយជាមួយទឹក រួចយកមកដាក់ក្នុងបំពង់បាញ់។ ប្រើរូបមន្តផ្សំពិសេសនេះយកមកបាញ់លើស្បែកក្បាល រួចចាំកក់សក់ចេញជាការស្រេច។
៦. សាច់បន្ទាលកន្ទុយក្រពើ និងអំបិល

វិធីកម្ចាត់​អង្គែ​តាម​រូបមន្ត​ងាយៗ​ដែល​អាច​រៀប​ចំ​ធ្វើ​ដោយ​ខ្លួន​ឯង​បាន

 

សាច់បន្ទាលកន្ទុយក្រពើ និងអំបិលលាយចូលគ្នា រួចយកមកញីកក់លើលលាដ៏ក្បាលជាវិធីដ៏ល្អមួយ។ អំបិលនឹងជួយជម្រះបន្ទះអង្គែធំៗនៅលើក្បាលបាន ខណៈសាច់បន្ទាលកន្ទុយក្រពើផ្តល់នូវភាពទន់ល្អក្នុងការកក់ញីសក់ក្បាល។
៧. ទឹកក្រូចឆ្មារ និងអំបិល

វិធីកម្ចាត់​អង្គែ​តាម​រូបមន្ត​ងាយៗ​ដែល​អាច​រៀប​ចំ​ធ្វើ​ដោយ​ខ្លួន​ឯង​បាន

ទឹកក្រូចឆ្មារ និងអំបិលជារូបមន្តសាមញ្ញមួយដែលអាចកម្ចាត់បញ្ហាអង្គែបាន និងមិនចាំបាច់ចំណាយច្រើន។ ទឹកក្រូចឆ្មារកម្ចាត់ជាតិខ្លាញ់ដែលលើស និងអំបិលកម្ចាត់បន្ទះអង្គែនៅលើស្បែកក្បាល៕

ប្រភព ៖ mohameas

  • វិធីកម្ចាត់​អង្គែ​តាម​រូបមន្ត​ងាយៗ​ដែល​អាច​រៀប​ចំ​ធ្វើ​ដោយ​ខ្លួន​ឯង​បាន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:ចំនេះដឹង
Tags: