យប់មិញ ! បាក់ស្រុត​សាលាឆាន់​វត្ត​មហាមន្ត្រី​

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោងជាង​២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ សាលាឆាន់​វត្ត​មហាមន្ត្រី បាក់​ស្រុត​ទាំងស្រុង​ហើយ បន្ទាប់​ពី​កើត​ឧប្បទ្ទវហេតុ​បាក់​ស្រុត​ធ្នឹម​ពិ​បាន និង​ក្បាលសសរ​កាលពី​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​៣​កន្លង​មក ។

សូម​បញ្ជាក់​ថា កំពុង​រៀបចំ​ចង្ហាន់ ទាំង​ព្រះសង្ឃ​ទាំង​ពុទ្ធបរិស័ទ​រត់​ចេញពី​ក្នុង​សាលាឆាន់

ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​មហាមន្ត្រី​ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ថា នៅ​មិន​ទាន់​គម្រោង​ច្បាស់លាស់​ក្នុង​សាងសង់​សាលាឆាន់​ថ្មី​នៅឡើយ​ទេ ហើយ​ការ​បាក់​ស្រុត​កាលពី​យប់មិញ​ក៏​គ្មាន​បង្ក​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​គ្រោះថ្នាក់​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​មាន​ឧប្បទ្ទវហេតុ​បាក់​ស្រុត​ធ្នឹម​ពិ​ដាន និង​ក្បាលសសរ​នៅ​ក្នុង​សាលាឆាន់​មួយ​ដែល​មាន​វ័យ​ចំណាស់ និង​អាយុកាល​ប្រមាណ​ជា​ជិត​៦០​ឆ្នាំទៅ​ហើយ​នោះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​ពុទ្ធ​បរិ​ស័​ទ្ធ​ដែល​កំពុង​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​ក្នុង​វេន​ទី​៣​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្នុង​វត្ត​មហាមន្ត្រី ព្រះសង្ឃ និង​គណៈកម្មការ​វត្ត​ក៏​ប្រជុំ​សម្រេច​ចាក់សោ​បិទទ្វារ​សាលាឆាន់​ខាងលើ និង​ធ្វើ​រោង​ថ្មី​មួយទៀត​ដើម្បី​ឱ្យ​ពុទ្ធបរិស័ទ​អញ្ជើញ​មក​ចូលរួម​ធ្វើបុណ្យ​កាន់បិណ្ឌ​បាន​រហូត​ទៅ​ដល់​ចប់​ចុង​ចប់​ដើម​ក្នុង​កម្មវិធី​បុណ្យ​ភ្ជុំបិណ្ឌ​ទៅ​តាម​ប្រពៃណី​ជា​ធម្មតា​ ។