ព្រឹកស្អែក គណៈរដ្ឋមន្ត្រី​ពិភាក្សា​និង​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក

រាជ​ធាំ​នី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វិមាន​សន្តិភាព វេលា​ម៉ោង​៨​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា ២០១៦ គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ច ប្រជុំ​ពេញអង្គ​ប្រចាំ​សបា្ត​ហ៍​របស់​ខ្លួន ក្រោម​អ​ធីប​តី​ភាព​ដ៍​ខ្ពស់​ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។

បើ​តាម​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ផៃ ស៊ី​ផា​ន បាន​ឲ្យ​ដឹង​ថា​របៀបវារៈ​សំខាន់​ៗ​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃស្អែក​គឺ​ពិភាក្សា​និង​អនុម័ត​៖

១- សេចក្ដីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៨ មាត្រា​៤០ មាត្រា​៤១ មាត្រា​៤៨ មាត្រា​៧៥ មាត្រា​៧៧ មាត្រា​៨២ មាត្រា​៩០ នៃ​ច្បាប់​ស្តី​ពី​ចរាចរ​ណ៏​ផ្លូវគោក​។

២-​ឯកសារ​គោលនយោបាយ​ស្តី​ពី​ការ​អភិវឌ្ឍ​យន្តការ​ភាព​ជា​ដៃគូរ​រវាង​រដ្ឋ និង​ឯកជន​សម្រាប់​គ្រប់គ្រង​គម្រោង​វិនិយោគសាធារណៈ ២០១៦-២០២០ ។

៣-​បញ្ហា​ផ្សេង​ៗ៖ សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ “​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​” ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីស្ដីការ​នាយក​រដ្ឋមន្ត្រី (​វិមាន​សន្តិភាព​) ៕