ជម្លោះពាក្យសម្តីរវាង សុខ ពិសី និង លី អ៊ីវ៉ាធីណា ត្រូវបានតារាជើងចាស់ម្នាក់បញ្ចេញយោបល់ទៀតហើយ!

6 Videos


ជម្លោះពាក្យសម្តីរវាងតារាចម្រៀងដូចគ្នា តែជ្រកក្រោមផលិតកម្មពីរផ្សេងគ្នា សុខ ពិសី និង លី អ៊ីវ៉ាធីណាទើបតែបានកន្លងផុតទៅថ្មីៗនេះទេ ប៉ុន្តែរឿងរ៉ាវនេះហាក់នៅងំក្នុងពិភពសិល្បៈនៅឡើយ ព្រោះគេតែងសង្កេតឃើញមានការចូលរួមជាមតិយោបល់ឈឺឆ្អាលជារឿយៗពីសំណាក់អ្នកលេងបណ្តាញសង្គម និង អ្នកសិល្បៈមួយចំនួន ហើយនៅពេលនេះក៏មានសិល្បការិនីជើងចាស់រូបទៀតហើយ ដែលបានចូលរួមបញ្ចេញយោបល់លើរឿងនេះដែរ ។

ជម្លោះពាក្យសម្តីរវាង សុខ ពិសី និង លី អ៊ីវ៉ាធីណា ត្រូវបានតារាជើងចាស់ម្នាក់បញ្ចេញយោបល់ទៀតហើយ!

តារាកំប្លែងជើងចាស់ដែលចូលរួមបញ្ចេញយោបល់លើរឿងជម្លោះឆ្គងពាក្យសម្តីរវាងតារាចម្រៀងទាំងពីរខាងលើនេះ គឺអ្នកនាង ស៊ុន ណារីម៉ូនីកា ដែលប្រិយមិត្តស្គាល់យ៉ាងច្បាស់ថាជាតារាកំប្លែងចាស់វស្សា និង ជាតារាចម្រៀងម្នាក់មានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈខ្មែរ ។

ជម្លោះពាក្យសម្តីរវាង សុខ ពិសី និង លី អ៊ីវ៉ាធីណា ត្រូវបានតារាជើងចាស់ម្នាក់បញ្ចេញយោបល់ទៀតហើយ!

អ្នកនាង ស៊ុន ណារីម៉ូនីកា បានសរសេររ៉ាយរ៉ាប់លើទំព័រហ្វេសប៊ុករបស់ខ្លួនដោយមានភ្ជាប់ជាមួយឃ្លីបវីដេអូខ្លីចំនួនពីររបស់ លី អ៊ីវ៉ាធីណា ពេលធ្វើជាគណៈកម្មការក្នុងកម្មវិធី «ពេញចិត្តឬអត់» មួយ និង វីដេអូមួយទៀតពេលនាងធ្វើការឆ្លើយតបមក សុខ ពិសី ថា «ប្អូនប្រើពាក្យសម្ដីចឹងមិនសមទេកុំលេងម៉ៅអ៊ីចឹងណាប្អូនប្រយ័ត្នមាត់ប្អូនបន្តិចក្រែងគេ………….បងប្អូនជួយមើលពាក្យមើលថាតើគាត់ប្រើពាក្យអ៊ីចឹងតើសមទេ ។ ជួយគូម៉េនម្នាក់មួយម៉ាត់ៗមកបងប្អូនទាំងអស់គ្នា?»

ជម្លោះពាក្យសម្តីរវាង សុខ ពិសី និង លី អ៊ីវ៉ាធីណា ត្រូវបានតារាជើងចាស់ម្នាក់បញ្ចេញយោបល់ទៀតហើយ!

ការបញ្ចេញយោបល់លើរឿងរ៉ាវឆ្គងសម្តីរបស់តារាចម្រៀងទាំងពីរខាងលើនេះអ្នកនាង ស៊ុន ណារីម៉ូនីកាហាក់ដូចជាមិនបានលំអៀង ឬ ឈរនៅខាងណាទេ គ្រាន់តែជាការបញ្ចេញយោបល់មួយឱ្យប្រិយមិត្តគិតតែប៉ុណ្ណោះថា តើការនិយាយរបស់ លី អ៊ីវ៉ាធីណា សមរម្យឬយ៉ាងណាក្នុងនាមជាតារាចម្រៀងដូចគ្នា ? សាកល

ជម្លោះពាក្យសម្តីរវាង សុខ ពិសី និង លី អ៊ីវ៉ាធីណា ត្រូវបានតារាជើងចាស់ម្នាក់បញ្ចេញយោបល់ទៀតហើយ!