លេង​ឆ្នោត​​​មួយ​ទសវត្ស​​អស់​​១លានដុល្លារ​ ចុងក្រោយ​សល់​ត្រឹម​​​របស់​នេះ​

លោក Adam Osmond ជនជាតិ​អាមេរិក​ បាន​​​បង្កើត​​ហាង​លក់​ឆ្នោត​ផ្ទាល់​ខ្លួន​មួយ​កន្លែង​បណ្ដើរ​ និង​​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ល្អ​មួយ​បណ្ដើរ​ ​ក្រោយ​បញ្ចប់​ការ​សិក្សា​​​បរិញ្ញាបត្រ​ពាណិជ្ជកម្ម​ ប៉ុន្តែ​គាត់​បាន​បាត់​បង់​​​អ្វី​ៗ​​ទាំង​អស់ នៅ​សល់ត្រឹមតែគំនរកន្ទុយឆ្នោត បន្ទាប់​ពី​​ញៀន​នឹង​ទិញ​​ឆ្នោត​​​រាល់​សប្ដាហ៍​។

 

លេង​ឆ្នោត​​​មួយ​ទសវត្ស​​អស់​​១លានដុល្លារ​ ចុងក្រោយ​សល់​ត្រឹម​​​របស់​នេះ​

 

Adam ​​ប្រាប់​ថា “​ការ​ចាប់​ផ្ដើម​លេង​​ឆ្នោត​ដំបូង​អស់​តែ​ពីរបី​ដុល្លារ​ប៉ុណ្ណោះ ​តែ​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​​ ខ្ញុំ​កាន់​​តែ​ចាយ​លុយ​ច្រើន​ទៅ​ៗ។ ពេល​វេលា​ដែល​ខ្ញុំ​​​​ឈ្លក់​វង្វេង​លេង​​មែនទែន ​​គឺ​នៅ​ចន្លោះ​​ឆ្នាំ​ ២០០២ និង​​២០០៨”។ គាត់​​បាន​​ទិញ​​ឆ្នោត​​ដល់​ទៅ​រាប់​ពាន់​ដុល្លារ​​​ក្នុង​មួយ​សប្ដាហ៍​ៗ​។ ​ពេល​បាន​ឈ្នះ​ម្ដង​វិញ ​​គាត់​តែង​តែ​យក​លុយ​ទាំង​​នោះ​ទិញ​​​ឆ្នោត​ថ្មី​ទាំង​អស់​ៗ​ រួម​​ផ្សំ​នឹង​​​ចំណូល​​​​បាន​ពី​លក់​ដូរ​ និង​​ធ្វើការ​​ឲ្យ​គេ​ពេញ​មួយ​ថ្ងៃ​ផង។

 

​ពេល​លេង​កាន់​តែ​ជក់ Adam ​​​ភ្លេច​នឹក​បាយ​ទឹក មិត្តភ័ក្ដិ​ គ្រួសារ ​​ដោយ​ចំណាយ​ពេល​​ស្ទើរ​ពេញ​មួយ​ថ្ងៃ​នៅ​កន្លែង​លក់​​ឆ្នោត​​ ថែម​ទាំង​លេង​ខ្លួន​ឯង​​ផង​។ ​គាត់​ពន្យល់​ថា​ “​ពេល​​ខ្ញុំ​មាន​​​ហាង​ផ្ទាល់​ខ្លួន ​វា​ដូច​​ជា​​មាន​កាស៊ីណូ​​​ខ្លួន​ឯង​អីចឹង”។

 

​​បុរស​វ័យ​ ៤៩​ឆ្នាំ​​រូប​នេះ​ ​បាន​ទិញ​​ឆ្នោត​​សន្លឹក​​​ដំបូង​​​កាល​ពី​ឆ្នាំ​ ១៩៨៦ តែ​​ចាប់ផ្ដើម​លេង​​ងប់ងុល​​ទប់​លែង​ឈ្នះ​​នៅ​​ឆ្នាំ ២០០៧ ព្រោះ​បាន​ចាញ់​អស់​​​ ៥០ ០០០​ដុល្លារ ខណៈ​ជីវភាព​​មិនសូវ​ធូរធារ។

 

​​ក្នុង​ខែ​​មីនា ​​ឆ្នាំ​២០០៨  Adam ​បាន​កើត​ជំងឺ​សរសៃប្រសាទ ក្រោយ​​តាម​លេង​​ឆ្នោត​គ្មាន​ថ្ងៃ​សម្រាក ​និង​កន្ទុយ​សន្លឹក​ជាង ​៥៤ ០០០​ ពុំ​​ដែល​មាន​ឈ្នះ​ម្ដង។ ​នៅ​ក្នុង​ខែ​មួយ​នោះ Adam ​បាន​ព្រីន​​សន្លឹក​ឆ្នោតចេញ​​​​ រួច​យក​​​​លេង​ខ្លួនឯង​​អស់​ជាង ២៥ម៉ឺន​ដុល្លារ​​ ត្រឹម​រយៈពេល​ ៣សប្ដាហ៍​ ​មុន​ពេល​ម៉ាស៊ីន​ព្រីន​​​ត្រូវ​បិទ​ដំណើរ​ការ។ ​

 

“ពេល​វេលា​​ដ៏​​សែន​ពិបាក​របស់​​​ខ្ញុំ​ ​ពេល​ដែល​ជំនួញ​នេះ​​​ត្រូវ​បាន​តុលាការ​បញ្ជា​ឲ្យ​បិទ ហើយ​គ្រួសារ​​ខ្ញុំមើល​ឃើញ​​ថា ​ខ្ញុំ​ជា​មនុស្ស​ញៀន​ងប់ងុល”។ លោក​បន្ថែម។

 

Adam ភ្ញាក់​ខ្លួន​​ឈប់​លេង​ឆ្នោត ​រួច​​​យក​ការ​រត់​ហាត់​ប្រាណ​ធ្វើ​ជាមិត្ត​​​ ទើប​គាត់​ហាក់​មាន​សុខភាព​ល្អ​ឡើង​វិញ។ បច្ចុប្បន្ន​​គាត់​ធ្វើ​ការជា​​​គណនេយ្យករ និង​​​​ប្រឹក្សា​យោបល់​​​ដល់​សាធារណ​ជន​​​ដែល​​កំពុង​​ឈ្លក់​នឹង​ការ​លេង​ល្បែង​។

 

​លោក​បន្ត “​ខ្ញុំ​ចង់​​ឲ្យ​គ្រប់​គ្នា​ដឹង​ថា​ការ​ញៀន ​អាច​កើត​ឡើង​​ចំពោះ​មនុស្ស​គ្រប់​រូប​។ វា​នឹង​ចាប់ផ្ដើម​​​ម្ដង​បន្តិចៗ​​ និង​កាន់​តែ​រីក​ធំ​ឡើង​ៗ រហូត​អ្នក​អាច​ជម្នះ​វា​បាន បើ​ចង់​បញ្ឈប់។ ថ្ងៃ​ណាមួយ​ ខ្ញុំ​នឹង​​​សរសេរ​សៀវភៅ​​មួយ​ក្បាល​រៀបរាប់​ពី​ការ​ញៀន​ឆ្នោត​លម្អិត ​និង​ផ្លូវ​​ដោះ​ស្រាយ​​ឲ្យ​មាន​ប្រសិទ្ធភាព​​ផងដែរ​”៕

 

លេង​ឆ្នោត​​​មួយ​ទសវត្ស​​អស់​​១លានដុល្លារ​ ចុងក្រោយ​សល់​ត្រឹម​​​របស់​នេះ​

 

លេង​ឆ្នោត​​​មួយ​ទសវត្ស​​អស់​​១លានដុល្លារ​ ចុងក្រោយ​សល់​ត្រឹម​​​របស់​នេះ​

 

លេង​ឆ្នោត​​​មួយ​ទសវត្ស​​អស់​​១លានដុល្លារ​ ចុងក្រោយ​សល់​ត្រឹម​​​របស់​នេះ​

 

លេង​ឆ្នោត​​​មួយ​ទសវត្ស​​អស់​​១លានដុល្លារ​ ចុងក្រោយ​សល់​ត្រឹម​​​របស់​នេះ​

 

 

ចុចអាន៖ ឈ្នះ​​ឆ្នោត​ជាង​១​​លាន​​ដុល្លារ តែ​​លាក់​​ប្រពន្ធ ព្រោះ​ខ្លាច​​ជា​​ការ​​បោក

ចុចអាន៖ អូន​​តូច​សុខចិត្ត​អត់​ញ៉ាំ​ ដើម្បី​ទិញ​ឆ្នោត ​យក​ប្រាក់​ព្យាបាល​ឪពុក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Barcroft