ជួយផ្តល់យោបល់បន្តិច រវាង លី អ៊ីវ៉ាធីណា និង សុខ ពិសី នរណាខុសនរណាត្រូវ ? ( មានវីដេអូ )

6 Videos


រហូតមកដល់ពេលនេះរឿងរ៉ាវជម្លោះរវាងតារាងចម្រៀងលី អ៊ីវ៉ាធីណា និង តារាចម្រៀង សុខ ពិសី ហាក់រាងស្ងប់បន្តិច ។ តែយ៉ាងណាថ្មីៗនេះ បន្ទាប់ពីមានរឿងរ៉ាវផ្ទុះពាក្យសម្តីឆ្លើយឆ្លងគ្នារវាងតារាចម្រៀង លី អ៊ីវ៉ាធីណា និងសុខ ពិសី នោះមក គេបានឃើញឃ្លីបវីដេអូរបស់តារាចម្រៀងជើងចាស់ អ្នកស្រី សួន ចន្ថា ដែលគាត់បានធ្វើជាគណៈកម្មាការនៅក្នុងកម្មវិធីរបស់ទូរទស្សន៍មួយ ដោយអ្នកស្រីបាននិយាយទៅកាន់បេក្ខនារីម្នាក់ ដូចគ្នានឹងអ្វីដែលតារាចម្រៀង លី អ៊ីវ៉ាធីណា និយាយដែរ តែហាក់មិនមានប្រតិកម្មអ្វីពីម្ចាស់បទនោះឡើយ ។

ជួយផ្តល់យោបល់បន្តិច រវាង  លី អ៊ីវ៉ាធីណា និង សុខ ពិសី នរណាខុសនរណាត្រូវ ? ( មានវីដេអូ )

ដោយឡែកតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ សុខ ពិសី បានផ្ទុះកំហឹង និង ចេញសារតបភ្លាមៗក្រោយពី តារាចម្រៀងលី អ៊ីវ៉ាធីណា ដែលបានក្លាយជាគណៈកម្មាការ នៅក្នុងកម្មវិធីពេញចិត្តឬអត់របស់ទូរទស្សន៍ MY TVថា បេក្ខនារីមានសម្លេងពិរោះជាងម្ចាស់ដើម សុខ ពិសី។ក្នុងនោះ អ្នកគាំទ្ររបស់ សុខ ពីសី ក៏បាន ចេញមុខប្រតិកម្មចំពោះរឿងនេះផងដែរ ។ ប៉ុន្តែថ្មីៗនេះគេបានឃើញឬរំលេចឃ្លីបវីដេអូប្រលងចម្រៀងមួយនៅក្នុងកម្មវិធី«ផ្កាយរះក្នុងសួន»របស់ស្ថានីយ៍ទូរទស្សន៍អប្បរា ។

ជួយផ្តល់យោបល់បន្តិច រវាង  លី អ៊ីវ៉ាធីណា និង សុខ ពិសី នរណាខុសនរណាត្រូវ ? ( មានវីដេអូ )

ក្នុងនោះអ្នកស្រី សួន ចន្ថា ដែលជាគណៈកម្មាការនៅក្នុងកម្មវិធីនាពេលនោះ ក៏បាននិយាយដូចគ្នានឹងលី អ៊ីវ៉ាធីណា ថា បេក្ខនារីច្រៀងទំលាក់សម្លេងពិរោះជាងម្ចាស់ដើម។ ម្ចាស់ដើមនៃបទ ចម្រៀង នោះគឺតារាចម្រៀង ម៉េង កែវពេជ្ជតា ។ ប៉ុន្តែយ៉ាងណាគេមិនបានឃើញអ្នកនាង ម៉េង កែវពេជ្ជតា ចេញមុខប្រតិកម្មចំពោះរឿងនេះឡើយ ៕

ចេនី

ជួយផ្តល់យោបល់បន្តិច រវាង  លី អ៊ីវ៉ាធីណា និង សុខ ពិសី នរណាខុសនរណាត្រូវ ? ( មានវីដេអូ )ជួយផ្តល់យោបល់បន្តិច រវាង  លី អ៊ីវ៉ាធីណា និង សុខ ពិសី នរណាខុសនរណាត្រូវ ? ( មានវីដេអូ )ជួយផ្តល់យោបល់បន្តិច រវាង  លី អ៊ីវ៉ាធីណា និង សុខ ពិសី នរណាខុសនរណាត្រូវ ? ( មានវីដេអូ )ជួយផ្តល់យោបល់បន្តិច រវាង  លី អ៊ីវ៉ាធីណា និង សុខ ពិសី នរណាខុសនរណាត្រូវ ? ( មានវីដេអូ )