ផ្លូវ​ឆ្លង​កាត់​សមុទ្រ​គ្រោះថ្នាក់​បំផុត​នៅ​បារាំង ជួន​បាត់ ជួន​ឃើញ

ប្រសិន​បើ​អ្នក​បាន​ទៅ​កំសាន្ត នៅ​ប្រទេស​បារាំង អ្នក​គួរតែ​ទៅ​ឲ្យ​ដល់​ផ្លូវ​ឆ្លង​កាត់​សមុទ្រ​មួយ ដែល​ពេល​ខ្លះ​វា​បាត់​ខ្លួន និង​ពេល​ខ្លះ​វា​បង្ហាញ​ខ្លួន​មក​វិញ។

 

ផ្លូវ​ឆ្លង​កាត់​សមុទ្រ​គ្រោះថ្នាក់​បំផុត​នៅ​បារាំង ជួន​បាត់ ជួន​ឃើញ

 

ផ្លូវ​ប្រវែង ៤​គីឡូម៉ែត្រ ឆ្លង​កាត់​សមុទ្រ ដែល​មាន​តែ​មួយ​គត់​លើ​ពិភពលោក និង​គ្រោះថ្នាក់​បំផុត មាន​ឈ្មោះ​ថា «Passage du Gois» បាន​តភ្ជាប់​ឈូង​សមុទ្រ «Gulf of Burnёf» ជា​មួយ​នឹង​កោះ «Noirmoutier»។ ដោយសារ​តែ​ការ​កើន​ឡើង​នៃ​ជំនោរ​ទឹក អ្នក​អាច​បើកបរ​ឆ្លង​កាត់​ផ្លូវ​នោះ ត្រឹមតែ ៣ ទៅ ៤​ម៉ោង ឬ ២​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ មុន​ពេល​ដែល​វា​ត្រូវ​ទឹក​ជន់​លិច​បាត់។ ផ្លូវ​នឹង​ស្ថិត​នៅ​ក្រោម​ទឹក ជម្រៅ​ជិត ៤ម៉ែត្រ។

 

នៅ​សង​ខាង​នៃ​ផ្លូវ មាន​បន្ទះ​ឈើ​ពិសេស​ជា​ច្រើន ដែល​នឹង​ប្រាប់​អ្នក ប្រសិន​បើ​ផ្លូវ​នោះ​អាច​ឆ្លង​កាត់​បាន ឬ​ក៏​អត់។ ជា​រៀង​រាល់​ឆ្នាំ អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ជា​ច្រើន បាន​ជាប់​នៅ​លើ​ផ្លូវ​នោះ នៅ​ពេល​ដែល​ទឹក​ជន់​លិច។ ទោះ​ជា​យ៉ាង​ណា នៅ​តាម​បណ្តោយ​ផ្លូវ មាន​ប៉ម​សង្គ្រោះ​ជា​ច្រើន ដែល​ពួក​គេ​អាច​ឡើង​ទៅ​លើ​នោះ និង​រង់ចាំ រហូត​ដល់​មាន​គេ​មក​ជួយ​សង្គ្រោះ ឬ​ជំនោរ​ទឹក​ចុះ​វិញ។

 

ប្រសិន​បើ​អ្នក​ជាប់​នៅ​លើ​នោះ អ្នក​នៅ​តែ​អាច​រួច​ខ្លួន ប៉ុន្តែ​អ្នក​ប្រហែល​ជា​ត្រូវ​និយាយ​ពាក្យ​លា ទៅ​កាន់​រថយន្ត​របស់​អ្នក​ហើយ៕

 

តោះ! ទៅ​ទស្សនា​ទិដ្ឋភាព ផ្លូវ​ឆ្លង​កាត់​សមុទ្រ​នោះ​ទាំង​អស់​គ្នា៖

 

ផ្លូវ​ឆ្លង​កាត់​សមុទ្រ​គ្រោះថ្នាក់​បំផុត​នៅ​បារាំង ជួន​បាត់ ជួន​ឃើញ

 

ផ្លូវ​ឆ្លង​កាត់​សមុទ្រ​គ្រោះថ្នាក់​បំផុត​នៅ​បារាំង ជួន​បាត់ ជួន​ឃើញ

 

ផ្លូវ​ឆ្លង​កាត់​សមុទ្រ​គ្រោះថ្នាក់​បំផុត​នៅ​បារាំង ជួន​បាត់ ជួន​ឃើញ

 

ផ្លូវ​ឆ្លង​កាត់​សមុទ្រ​គ្រោះថ្នាក់​បំផុត​នៅ​បារាំង ជួន​បាត់ ជួន​ឃើញ

 

ផ្លូវ​ឆ្លង​កាត់​សមុទ្រ​គ្រោះថ្នាក់​បំផុត​នៅ​បារាំង ជួន​បាត់ ជួន​ឃើញ

 

ផ្លូវ​ឆ្លង​កាត់​សមុទ្រ​គ្រោះថ្នាក់​បំផុត​នៅ​បារាំង ជួន​បាត់ ជួន​ឃើញ

 

ផ្លូវ​ឆ្លង​កាត់​សមុទ្រ​គ្រោះថ្នាក់​បំផុត​នៅ​បារាំង ជួន​បាត់ ជួន​ឃើញ

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ brightside