បន្ទប់​ពិសោធន៍​បច្ចេកវិទ្យា ចំនួន៣ បើក​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ

Development Innovation បើក​ដំណើរ​ការ​បន្ទប់​ពិសោធន៍ (Lab​) ​ចំនួន៣ សម្រាប់​​បង្ហាត់​បង្ហាញ​សេវា​បច្ចេកវិទ្យាដល់​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និងអ្នក​ស្រឡាញ់​បច្ចេកវិទ្យា​ដែល​ត្រូវ​ការ​​ជំនួយ។ Lab ថ្មី​ទាំង​បី​នេះ​រួម​មាន៖​ ការ​បង្ហាត់​បង្ហាញ​អំពី​របៀប​ផលិត​វីដេអូ​ (Video Coaching) ការ​បង្ហាត់​បង្ហាញ​អំពី​បច្ចេក​វិទ្យា (Technology Coaching) និង​ការ​បណ្តុះ​បណ្តាល​អំពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម (Social Media Coaching)។

 

បន្ទប់​ពិសោធន៍​បច្ចេកវិទ្យា ចំនួន៣ បើក​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ
លោក​គ្រី ឡេង​ មន្ត្រី​ទំនាក់​ទំនង​របស់​ Development Innovation បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធជា​ផ្លូវការ​ Lab ទាំង​បី​កាល ម្សិលមិញ ថា៖ «ខាង​យើង​ចង់​ឲ្យ​ Lab ទាំង​បី​នេះ​ក្លាយ​ជា​កន្លែង​ដែល​បុគ្គលិក​អង្គ​ការ​សង្គម​ស៊ីវិល​ និង​អ្នក​ទាំង​អស់​គ្នា​ដែល​ចាប់​អារម្មណ៍​លើ​បច្ចេកវិទ្យា​អាច​ដឹង​ និង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មីៗដែល​យើង​មាន​នៅ​ប្រទេស​កម្ពុជា»។​

 

លោក​បាន​បន្តថា Lab ថ្មី​នេះ​នឹង​ចូល​រួម​ជួយ​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​គម្រោង​នានា​​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​បុគ្គលិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​អស់​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ ​មាន​គំនិត​បង្កើត​អ្វី​ថ្មី និង​ប្លែក។

 

បន្ទប់​ពិសោធន៍​បច្ចេកវិទ្យា ចំនួន៣ បើក​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ

 

បន្ទប់​ពិសោធន៍​បច្ចេកវិទ្យា ចំនួន៣ បើក​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ

 

កន្លែង​ពិសោធន៍​របស់ Development Innovation ទាំង​បី​ គឺ​ជា​កន្លែង​អនុវត្ត​ផ្ទាល់​នូវ​គំនិត​ច្នៃ​ប្រឌិត និង​ជា​កន្លែង​ផ្តល់​សេវាកម្ម​បង្ហាត់​បង្ហាញ​អំពី​បច្ចេក​វិទ្យា និង​បណ្តុះ​បណ្តាល ដោយ​មាន​ទី​ប្រឹក្សា​ផ្នែកវីដេអូ បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សាយ​សង្គមដែលមានបទពិសោធន៍។

 

​​ បន្ទប់​ពិសោធន៍​បច្ចេកវិទ្យា ចំនួន៣ បើក​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ

 

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទាក់ទង៖
Development Innovation មាន​ទី​តាំង​នៅ​ផ្ទះ​លេខ​២៩៦, ផ្លូវ​២៧១, សង្កាត់​ទួលទំពូង​, ខណ្ឌ​ចំការមន​, ភ្នំពេញ។​ ទូរស័ព្ទ​៖ ០២៣​ ៩៦៦​ ២៧១​ ឬ​វេបសាយ៖ www.development-innovations.org ឬ​ហ្វេសប៊ុក៖​ DevlnnoKH ឬ​ថ្វីតថើ៖​ @DevlnnoKH៕

 

អត្ថបទៈ យ៉ារិទ្ធ