អ្នករាំអាជីពម្នាក់ និងបុរស៤នាក់ ត្រូវចាប់ខ្លួនពីបទរួមភេទជាមួយក្មេងៗ១០០នាក់ និងចែករំលែកវីដេអូលើអ៊ីនធើរណេត

អ្នករាំអាជីពម្នាក់ និងបុរសជាច្រៀននាក់ទៀត ត្រូវបានចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ ក្រោយត្រូវបានចោទប្រកាន់ថតវីដេអូខ្លួនឯងពួកគេរួមភេទជាមួយកុមារតូចៗ នៅក្នុងប្រទេសជប៉ុន ។

ប៉ូលីស Kyoto និយាយថា ពួកគេបានចាប់ខ្លួនបុរសអាយុ ២៨ ឆ្នាំ ឈ្មោះ Satoru Okazaki ដែលជាអ្នករាំអាជីពម្នាក់ បន្ទាប់ថតវីដេអូខ្លួនឯងសិចជាមួយក្មេងៗ ១០០ នាក់ និងចែកចាយវីដេអូទាំងនោះនៅលើអ៊ីនធើរណេត ។

Loading...

ជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងរំលោភច្បាប់រូបភាពអាសអាភាសលើកុមារ ។ ហើយជនជាប់ចោទទាំងអស់នេះផងដែរ ក៏បានសារភាពពីទោសទណ្ឌរបស់ពួកគេ ដោយនិយាយត្រង់ៗថា ពួកគេធ្វើបែបនេះ ដោយសារទប់ឃាត់អារម្មណ៍ត្រេកត្រអាលខ្លួនឯងពួកគេបាន ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស ជនសង្ស័យទាំងនោះ បានជួបក្មេងៗតាមរយៈបណ្តាញព័ត៌មានអ៊ីនធើរណេត ។

កុមាររងគ្រោះទាំងអស់ដែលមានអាយុចន្លោះពី ៧ ទៅ ១៥ ឆ្នាំ ត្រូវបានល្បួងទៅកាន់ផ្ទះមួយ ដែលពួកគេបានចូលរួមជាមួយសកម្មភាពអាសអាភាសជាមួយមនុស្សពេញវ័យ ។

អ្នករាំអាជីពម្នាក់ និងបុរស៤នាក់ ត្រូវចាប់ខ្លួនពីបទរួមភេទជាមួយក្មេងៗ១០០នាក់ និងចែករំលែកវីដេអូលើអ៊ីនធើរណេត

Satoru Okazaki

អំពើផ្លូវភេទមិនសមរម្យនេះ ត្រូវបានថតជាវីដេអូ និងបន្ទាប់មក ត្រូវបានចែករំលែកតាម Skype ។

ពួកអ្នកស៊ើបអង្កេតបានមានការព្រួយបារម្ភថា អាចមានកុមាររងគ្រោះច្រើនជាង ១០០ ៕