ជប៉ុន​ទាម​ទារ​ឲ្យ​អន្តរ​ជាតិ​ស្វែង​រក «វីធី​សាស្រ្ត​ថ្មី» ដើម្បី​បញ្ឈប់​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​របស់ កូរ៉េ​ខាង​ជើង

ជប៉ុន​ទាម​ទារ​ឲ្យ​អន្តរ​ជាតិ​ស្វែង​រក «វីធី​សាស្រ្ត​ថ្មី» ដើម្បី​បញ្ឈប់​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​របស់ កូរ៉េ​ខាង​ជើង

លោក ហ្ស៊ីនហ្សូ អាបេ (រូបភាពពី AFP)

នាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃពុធម្សិលមិញបានទាមទារឲ្យមេដឹកនាំលើពិភពលោកជួយរកវិធីសាស្ត្រថ្មី ក្នុងការដោះស្រាយបញ្ហាដែលកូរ៉េខាងជើងគំរាមកំហែងបាញ់សាកល្បងអាវុធជាបន្តបន្ទាប់។

លោក ហ្ស៊ីនហ្សូ អាបេ លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ លោកថា ត្រូវតែមានការផ្លាស់ប្តូរកូរ៉េខាងជើង ក្រោយពេលដែលមានការសាកល្បងអាវុធថ្មីៗនេះ រួមទាំងអាវុធនុយក្លេអ៊ែផងដែរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

លោក អាបេ ថានេះមិនមែនជាជម្លោះរវាងពីប្រទេសនិងប្រទេសទេ គឺវាជាបញ្ហាសាកលដែលដល់ពេលប្រទេសផ្សេងៗធ្វើការរួមគ្នាដើម្បីដោះស្រាយលើបញ្ហានេះហើយ។

កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែលើកទី៥របស់ខ្លួននៅខែកញ្ញានេះ ហើយប្រកាសថាទទួលបានជោគជ័យនិងប្រកាសត្រៀមសាកល្បងអាវុធលើកទី៦។ ក្រោយការសាកល្បងរាល់លើកអង្គការសហប្រជាជាតិនិងប្រទេសមហាអំណាចផ្សេងទៀត តែងថ្កោលទោស ប៉ុន្តែកូរ៉េខាងជើងមិនខ្វល់និងការថ្កោសទាំងនោះទេ៕

ប្រភព៖ VOD

  • ជប៉ុន​ទាម​ទារ​ឲ្យ​អន្តរ​ជាតិ​ស្វែង​រក «វីធី​សាស្រ្ត​ថ្មី» ដើម្បី​បញ្ឈប់​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​របស់ កូរ៉េ​ខាង​ជើង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:ជីវិតនិងសង្គម
Tags: