CR7 ​មាន​ទំនាក់ទំនង​ស្នេហា​​ ជាមួយ​​អតីត​បវរកញ្ញា​អេស្ប៉ាញ

Cristiano Ronaldo ​​តារា​ឆ្នើម​ក្រុម​​អធិរាជ​​ស​ Real Madrid ​​បាន​ចាប់​ផ្ដើម​​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អតីត​បវរកញ្ញា​អេស្ប៉ាញ​ តារា​ម៉ូដែល​ Desire Cordero។ នេះ​បើ​តាម​​ទស្សនាវដ្ដី​អេស្ប៉ាញ​មួយ​ បាន​ចុះ​ផ្សាយ។

 

CR7 ​មាន​ទំនាក់ទំនង​ស្នេហា​​ ជាមួយ​​អតីត​បវរកញ្ញា​អេស្ប៉ាញ

Cristiano Ronaldo ​​តារា​ឆ្នើម​ក្រុម​​ Real Madrid

 

​ទស្សនាវដ្ដី ​Corazon CZN ​​​​​បាន​​ឲ្យ​ដឹង​ថា ​Super Star ជម្រើស​ជាតិ​ព័រទុយហ្គាល់​វ័យ​៣១​ឆ្នាំ​​ CR7​ បាន​ស្រលាញ់​​គ្នា​ជាមួយ​​នាង Cordero វ័យ​២៣​ឆ្នាំ​​ រយៈពេល​ជាង​១​ខែ​មក​ហើយ​ ខណៈ​ដែល​​ Cordero ​បាន​ទៅ​រស់​នៅ​ទីក្រុង​ Madrid ទៀត​ផង​ ​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ពួកគេ​ កាន់​តែ​ជិតស្និទ្ធ​ផ្អែមល្ហែម។

 

CR7 ​មាន​ទំនាក់ទំនង​ស្នេហា​​ ជាមួយ​​អតីត​បវរកញ្ញា​អេស្ប៉ាញ

តារា​ម៉ូដែល​ Desire Cordero កាលប្រលងបវរកញ្ញា

 

Ronaldo ​​ដែល​ពី​មុន​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​​តារា​ម៉ូដែល​ Gemma Atkinson និង​ Irina Shayk ​​​គឺ​ត្រូវ​បាន​គេ​ដឹង​ថា ​បាន​ទាក់ទង​​​កញ្ញា​ដ៏​ស្រស់​ស្អាត​ Cordero ​តាម​រយៈ​បណ្ដាញ​សង្គម Instagram។

 

Cordero ​​ធ្លាប់​គ្រង​មកុដ​​បវរកញ្ញា​ប្រទេស​អេស្ប៉ាញ​​កាល​ឆ្នាំ​២០១៤ ​ហើយ​ក៏​ជា​បវរកញ្ញា​តំណាង​ប្រទេស​អេស្ប៉ាញ ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​​ចក្រវាល​ផង​ដែរ ដែល​​នាង​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១០៕

 

CR7 ​មាន​ទំនាក់ទំនង​ស្នេហា​​ ជាមួយ​​អតីត​បវរកញ្ញា​អេស្ប៉ាញ

 

CR7 ​មាន​ទំនាក់ទំនង​ស្នេហា​​ ជាមួយ​​អតីត​បវរកញ្ញា​អេស្ប៉ាញ

 

CR7 ​មាន​ទំនាក់ទំនង​ស្នេហា​​ ជាមួយ​​អតីត​បវរកញ្ញា​អេស្ប៉ាញ

 

CR7 ​មាន​ទំនាក់ទំនង​ស្នេហា​​ ជាមួយ​​អតីត​បវរកញ្ញា​អេស្ប៉ាញ

 

CR7 ​មាន​ទំនាក់ទំនង​ស្នេហា​​ ជាមួយ​​អតីត​បវរកញ្ញា​អេស្ប៉ាញ

 

CR7 ​មាន​ទំនាក់ទំនង​ស្នេហា​​ ជាមួយ​​អតីត​បវរកញ្ញា​អេស្ប៉ាញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal | TheSun