រថយន្ត FUSO បើក​វ៉ា​គេ​រេ​ទៅបុក​កិន ប្តី​ប្រពន្ធ​២​នាក់​កំពុង​ឈប់​មូ​តូ ស្លាប់​បែក​សាកសព​ខ្ទេច​

ខេត្តកំពង់ឆ្នាំង៖ ប្តីប្រពន្ធ២នាក់ស្លាប់ក្នុងសភាពរយះសាកបែកសាកសពខ្ទេច ខណៈដែលពួកគាត់ទាំង២នាក់ ឈប់ម៉ូតូឲ្យកូនចុះចូលធ្វើការក្នុងរោងចក្រ ក៏ត្រូវរថយន្តធុនធ្ងន់មួយគ្រឿងបើកជែងវ៉ារថយន្តមួយគ្រឿងទៀត ហើយបានជួបរថយន្តបើកមកពីមុខ ក៍គេចចេញ រេជ្រុលទៅបុកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ កិនពីលើ និងអូសជាច្រើនម៉ែត្រ ស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍ដ៏ព្រឺក្បាកលនេះបានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ មុខរោងចក្រជីនយី ចន្លោះគីឡូម៉ែត្រលេខ ៤៦និង៤៧ ស្ថិតក្នុងភូមិចំការស្វាយ ឃុំលង្វែក ស្រុកសាមគ្គីមានជ័យ ។

ka-22-09-2016-17

លោក ដួង ហុង អធិការនគរបាល ស្រុកសាមគ្គីមានជ័យបានអោយដឹងថា៖ ជនរងគ្រោះ ឈ្មោះ វង់ សារ៉ាវុធ អាយុ៣៤ឆ្នាំ ជាប្តី និង ឈ្មោះ ភិន ឌីណា អាយុ២៤ឆ្នាំ ប្រជាពន្ធ។ ពួកគាត់នៅ ភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ka-22-09-2016-18-jpg

សមត្ថកិច្ចប្រាប់ថា មុនពេលកើតហេតុ ពួកគាត់ទាំង២នាក់ បានជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1U-4904 ឌុបកូនស្រី ដែលជាកម្មករ មកឈប់មុខរោងចក្រ ។ ខណៈដែលកំពុងឈប់ម៉ូតូមុខរោងចក្រ ស្រាប់តែមានរថយន្តធន់ធ្ងន់មួយគ្រឿង ម៉ាកFUSO ពាក់ស្លាកលេខ កំពង់ធំ 3A- 1393 បើបរដោយជនមិនស្គាល់ឈ្មោះ ក្នុងទិសដៅពីជើងទៅត្បូង បានបើកជែងវ៉ារថយន្តមួយគ្រឿងទៀត និងបានជួបរថយន្តបើកមកពីមុខ ក៍គេចចេញ ជ្រុលទៅបុកជនរងគ្រោះ ទាំង២នាក់ប្តីប្រពន្ធ កិនពីលើ និងអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បែកសាច់ខ្ទេចខ្ទីជាច្រើនបំណែកស្លាប់ យ៉ាងតក់ស្លុតបំផុត។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ ។

ka-22-09-2016-19-jpg

សពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅក្នុងឯលំនៅដ្ឋាន។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនិតិវិធី រង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕ រិទ្ធិ ជ័យ

ka-22-09-2016-20-jpg