លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក បាន គី​មូ​ន ព្រួត​គ្នា​វាយប្រហារ​លោក ដូ​ណា​ល់ ត្រាំ នៅ UNGA និពន្ធដោយ : សៅ ផលនិស្ស័យ       September-22-2016, 3:06 pm         624

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក បាន គី​មូ​ន ព្រួត​គ្នា​វាយប្រហារ​លោក ដូ​ណា​ល់ ត្រាំ នៅ UNGAលោក បារ៉ាក់ អូបាម៉ានិង បាន គីមូន ព្រួតគ្នាវាយប្រហារលោក ដូណាល់ ត្រាំ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ។ រូបថត AP​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា យក​វេទិកា​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) ទិតៀន​បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​តែ​គាំទ្រ​គោលនយោបាយ​ឯកោ​និយម ដោយ​សង់​ជញ្ជាំង និង​រើសអើង​សាសនា​ជាដើម​។ លោក បាន គី​មូ​ន​ដែល​ជិត​ផុត​អាណត្តិ​នោះ ក៏​ចូលរួម​ព្រលះ​សេដ្ឋី​អចល​ទ្រព្យ​នេះដែរ​ពេល​ថ្លែង​បើក​អង្គប្រជុំ​។​

​ថ្លែង​បើក​អង្គប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​ទី ២០ កញ្ញា លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទិតៀន​គោលនយោបាយ​សង់​ជញ្ជាំង និង​រើសអើង​ពូជសាសន៍​និង​សាសនា​របស់លោក ដូ​ណា​ល់​ត្រាំ​។ តែ​លោក​មិនបាន​ហៅ​លោក ដូ​ណា​ល់ ត្រាំ ចំៗ​ឈ្មោះ​ឡើយ​។

​នៅ​ចំពោះមុខ​មេដឹកនាំ​ពិភពលោក ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​រូបនេះ​ពន្យល់ថា ប្រទេស​ដែល​ហ៊ុមព័ទ្ធ​ដោយ​ជញ្ជាំង ប្រៀបដូចជា​ការដាក់​គុក​ខ្លួនឯង​ប៉ុណ្ណោះ​។ ហើយ​លោក យល់ថា ពិភពលោក​នេះ​តូច​ណាស់​សម្រាប់​ប្រជាជាតិ​នានា​ក្នុង​ការសង់​ជញ្ជាំង​ដើម្បី​ទប់ស្កាត់​បញ្ហា​។​

​យោងតាម​សុន្ទរកថារ​យៈ​ពេល​៤៧​នាទី លោក អូ​បា​ម៉ា​ថ្លែងថា​៖«​បច្ចុប្បន្ននេះ ប្រទេស​ដែល​ហ៊ុមព័ទ្ធ​ខ្លួនឯង​ដោយ​ជញ្ជាំង ត្រឹមតែ​ដាក់គុក​ខ្លួនឯង​មិន​ឲ្យ​ទាក់ទង​ទៅ​ពិភព​ខាងក្រៅ​ប៉ុណ្ណោះ​។ ពិភពលោក​បច្ចុប្បន្ននេះ​វា​តូច​ណាស់​ដែល​ត្រូវ​សង់​ជញ្ជាំង​ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​និង​បញ្ហា​នានា​ដែល​កើតចេញពី​សាកល​ភា​រូបនីយកម្ម​»​។​

​លោក​ឆ្លៀត​និយាយ​លេងសើច​ផងដែរ ដោយ​លើកយក​ការរីក​រាលដាល​នៃ​មេរោគ Zika ជា​ឧទ​ហរ​ណ៍​។ លោក​ថា សង់​ជញ្ជាំង​មិនអាច​ទប់ស្កាត់​មេរោគ​ដូចជា Zika នេះ​បានឡើយ ព្រោះ​មូស​វា​មិន​ស្គាល់​ជញ្ជាំង​ទេ​។ ពេល​លោក ថ្លែង​ចប់​ភ្លាម ប្រតិភូ​ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រួមទាំង​ស្ត្រី​ទីមួយ​លោកស្រី Michelle Obama និង​លោក ច​ន ឃែ​រី ផង នាំគ្នា​ទះដៃ​ហើយ​ហ៊ោ​។​

​យ៉ាងណា​ក៏ដោយចុះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទទួលស្គាល់ថា ចលនា​សកល​ភា​រូបនីយកម្ម បាន​បង្ក​ឲ្យ​មាន​វិសមភាព​សង្គម ពោលគឺ​គម្លៀត​រវាង​ប្រទេស​អ្នកមាន​និង​ប្រទេស​អ្នកក្រ​។ តែ​លោក​បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​បន្ត​គាំទ្រ​សាកលភាវូបនីយកម្ម និង​បន្តធ្វើ​សមាហរណកម្ម​ឲ្យ​បាន​ស៊ីជម្រៅ​ដើម្បី​ការលូតលាស់​នៃ​សេដ្ឋកិច្ច​សកល​និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ផង​។

​ក្រៅពី​លោក អូ​បា​ម៉ា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន ក៏បាន​ឆ្លៀត​រិះគន់ លោក ដូ​ណា​ល់ ត្រាំ ដែរ​។ តែ​លោក​ផ្តោត​សំខាន់​លើ​គោលនយោបាយ​រើសអើង​សាសនា និង​ពូជសាសន៍​របស់​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ប៉ុណ្ណោះ​។ ដូច​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែរ លោក បាន គី​មូ​ន មិន​និយាយ​ចំឈ្មោះ​លោក ដូ​ណា​ល់ ត្រាំ ឡើយ​។​

«​ខ្ញុំ​ប្រាប់​មេដឹកនាំ​ពិភពលោក និង​អ្នកនយោបាយ​ថា កុំ​មើល​ឃើញតែ​រឿង​អាក្រក់ និង​ប្រើប្រាស់​នយោបាយ​គ្រោះថ្នាក់​ដោយ​បំភ័យ​និង​បំបែកបំបាក់​ប្រជាជន​ដើម្បី​ទាញយក​សំឡេងឆ្នោត​នោះ​។ ហើយ​ជាក់ស្តែង ប្រជាជន​ម៉ូ​ស្លី​ម​បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ផ្នត់គំនិត​រើសអើង​និង​មន្ទិលសង្ស័យ​ដែល​ធ្លាប់មាន​កាលពី​អ​តី​កាល​ផងដែរ »​។ នេះ​ជាការ​លើកឡើង​របស់លោក បា គី​មូ​ន​៕