U-19 ថៃ ប៉ះ​ក្រុម U-19 ទីម័រ គ្រា​ដែល​​ម្ចាស់​​ផ្ទះ​​វៀត​​ណាម ជួប​អូស្រ្តា​លី ដើម្បី​ដណ្តើម​កៅ​អី​វគ្គ​ផ្តាច់​ព្រ័ត្រ

(ហាណូយ)៖ ក្រុមការពារតំណែងជើងឯក យុវជនអាយក្រោម ១៩ឆ្នាំរបស់ថៃ នឹងត្រូវតតាំងជាមួយក្រុម U-19 ទីម័រ​ខាង​កើត ខណៈ​ដែល​ក្រុម​ម្ចាស់​ផ្ទះ​វៀត​ណាម ត្រូវ​ប្រជែង​ជា​មួយ​ក្រុម​មាឌ​ធំៗ U-19 អូស្រ្តាលី ក្នុងវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នា​រសៀល​នេះ​ក្នុង​ពាន​រង្វាន់ AFF U-19 Youth Championship 2016។

khmer16

ថៃ ជាក្រុមឈរនៅលេខ១ ចេញពីពូល B ដែលមាន៦ប្រទេស ដែលត្រូវប្រកួតខ្វែងពូល ទល់នឹងក្រុមទីម័រខាងកើត ដែល​ជា​ក្រុម​បញ្ចប់​ទៅ​ដោយ​ចំណាត់​ថ្នាក់​លេខ​២ ចេញ​ពី​ពូល A ខណៈដែលថៃឆ្លងកាត់ ៥​ប្រកួត​ពុំ​ដែល​ចាញ់ និង​ស្មើ​ឡើយ ពោល​គឺ​ឈ្នះ​ទាំង​អស់ ហើយ​រក​បាន​១៥​ពិន្ទុពេញ ជាមួយនឹងការបំបាក់អូស្រា្តលី ដែលជាក្រុមលេខ២ ក្នុងពូល B នោះរហូតដល់ទៅ ៥-១ ក្រោយពេលអូស្រ្តាលី នាំមុខ ១-០ មុន។

Piala-Aff-U19-2016-Thailand-vs-Timor-Leste

ថៃ ប៉ះទីម័រ នឹងចាប់ផ្តើមនៅម៉ោង ៤៖០០នាទីរសៀលនេះ (ម៉ោងនៅកម្ពុជា) នៅក្នុងពហុកីឡដ្ឋាន Hay Day ស្ថិតនៅ ទីក្រុងហាណូយ ប្រទេសវៀតណាម មុនពេលម្ចាស់ផ្ទះវៀតណាម ប៉ះក្រុមអូស្រ្តាលី នឹងចាប់ផ្តើមនៅម៉ោង ៧៖០០នាទី​យប់ ក្នុង​ការ​ប្រជែង​យក​កៅ​អី​វគ្គ​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា ខណៈ​ដែល​វគ្គ​ផ្តាច់​ព្រ័ត្រ និង​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ​៣ នឹង​ចាប់ផ្តើមថ្ងៃទី២៤ កញ្ញាចុងសប្តាហ៍នេះតែម្តង៕

ប្រភពពី​ khmertalking

The post U-19 ថៃ ប៉ះ​ក្រុម U-19 ទីម័រ គ្រា​ដែល​​ម្ចាស់​​ផ្ទះ​​វៀត​​ណាម ជួប​អូស្រ្តា​លី ដើម្បី​ដណ្តើម​កៅ​អី​វគ្គ​ផ្តាច់​ព្រ័ត្រ appeared first on CamboSport.