ភិន សុដាលីស ជិតដល់ថ្ងៃសម្រាលកូនទៅហើយ តែកុំមើលសម្រស់នៅតែស្អាត!

ភ្នំពេញ៖ ថ្វីបើតារាស្រី ភិន សុដាលីស ជិតនឹងសម្រាលកូន ក្នុងដើមខែតុលានេះទៅហើយក្តី តែងាកមើលរូបសម្រស់របស់នាងវិញ ដូចជាមិនបាក់ស្រុតសោះ គឺនៅតែស្រស់បំព្រងដដែល។

រូបថតជាច្រើន របស់អ្នកម្តាយវ័យក្មេងរូបនេះ បង្ហាញឡើង នៅតាមបណ្តាញសង្គមយក្សហ្វេសប៊ុក បានធ្វើឲ្យអ្នកគាំទ្រមើលឃើញថា រូបនាងពូកែថែទាំសម្ផស្សបានល្អ មិនឲ្យធ្លាក់យារ ចាស់ទ្រុឌទ្រោមនោះទេ។ ហើយបើក្រឡេកមើលស្បែកដងខ្លួនរបស់នាងវិញ សស្រស់ថ្លា ម៉ត់រលោងដូចជានារីក្រមុំធម្មតា។ 

បើតាមសម្តីរបស់អ្នកនាង ភិន សុដាលីស កាលធ្វើកិច្ចសម្ភាសន៍ជាមួយខ្មែរឡូតកន្លងមក បានឲ្យដឹងថា អ្នកនាង ភិន សុដាលីស នឹងសម្រាលកូន នៅដើមខែតុលានេះ ហើយរូបនាងក៏បានកក់បន្ទប់VIP នៅមន្ទីរពេទ្យរ៉ូយ៉ាល់ រួចរាល់ហើយដែរ ដើម្បីត្រៀមទទួលសមាជិកថ្មីម្នាក់ទៀត។

យ៉ាងណាមិញ អ្នកគាំទ្រនឹងរង់ចាំមើលថា តើកូនស្រីរបស់អ្នកនាង ភិន សុដាលីស គួរឲ្យស្រលាញ់ដូចនាងដែរទេ?

តោះមើលរូបថតអ្នកម្តាយរូបស្អាតទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្តែង ភិន សុដាលីស ដែលបានវិវត្តន៍ខ្លួន ក្លាយជានាយកប្រតិកម្ម ប្រចាំផលិតកម្មមហាហង្ស អ្នកនាង ភិន សុដាលីស បានបង្ហើបប្រាប់ឲ្យដឹងថា នៅសល់ពេលត្រឹមតែជាង ១ខែទៀត ប៉ុណ្ណោះ នាងនឹងត្រូវសម្រាលកូនហើយ ដោយពេលវេលារង់ចាំមើលមុខ កូនស្រី និងបីកូននេះ គឺនាងទន្ទឹងរង់ចាំ ជាយូរមកហើយ ។

ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្នុងថ្ងៃបើកសម្ពោធរឿង «៣០ថ្ងៃ» អ្នកនាង ភិន សុដាលីស បានប្រាប់ឲ្យដឹងថា នៅក្នុងអំឡុងពេលដែល នាងពពោះកូនស្រី ជាដំបូងនេះ នាងខិតខំក្នុងការថែរក្សា អនុស្សាវរីយ៍ល្អៗ សម្រាប់នាង និងកូន ទៅថ្ងៃអនាគត ដោយកាលពីពេលថ្មីៗនេះ នាងទើបតែទៅថតរូប អំឡុងពេលពពោះ ដើម្បីបន្សល់ទុករឿងល្អ សម្រាប់នាងនិងកូន ខណៈដែលនាងកំពុងតែត្រៀមខ្លួន សម្រាលកូន នៅដើមខែតុលាខាងមុខនេះ ។

នៅក្នុងកិច្ចសម្ភាសន៍នោះ មានសំណួរមួយ បានចោទសួរនាងថា នៅពេលដែលនាងសម្រាលកូន នៅក្នុងពេលខាងមុខនេះ តើអាចអនុញ្ញាត ឲ្យអតីតស្វាមី បានជួបមើលមុខកូន ដែរឫយ៉ាងណា? ជាការឆ្លើយតបតារាស្រីរូបនេះ បានប្រាប់យ៉ាងខ្លីថា «មើលត្រឹមតែរូបថតទៅបានហើយ» ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload