ថ្ងៃ​២៣​ កញ្ញា អ្នក​​ស្នង​គុន​ខ្មែរ​៩​រូប​ឡើង​សង្វៀន២​ផ្សេងគ្នាលើ​ទឹកដីថៃ​

នា​ថ្ងៃទី២៣ ខែ​កញ្ញា ២០១៦​ក្នុងកម្មវិធី Sa Ngam ASEAN Fight និង Max Muay Thai​ អ្នក​​ប្រដាល់​គុន​ខ្មែរ​ចំនួន​៩​រូប​នឹង​បង្ហាញ​ខ្លួន​លើ​សង្វៀន​​ថៃ​ដល់​ទៅ​២​ផ្សេងគ្នា​​ នៅ​ខេត្ត​ស៊ីសាកេត។

thai16

អ្នក​​ប្រដាល់ព្រំ សំណាង ត្រូវជួប​អ្នក​ប្រដាល់​ចិន Cheun Xijin​, ផង់ សុភាព ប៉ះ​អ្នក​លេង​ឆ្លង​ដែន​ពី អូស្ត្រាលី Steve Pipe, ហ៊ឹម សេរី ប្រកួត​ជាមួយ​​ម្ចាស់​ផ្ទះ​ ហ៊ុងហ៊ើន ដាវភិតឡាំភូ និង សែន រ៉ាដេត ជួប​កីឡាករ​ឡាវ កៅសែន​។ កម្មវិធី Sa Ngam ASEAN Fight នឹង​ផ្សាយបន្ត​ផ្ទាល់​វេលាម៉ោង​២​រសៀល​ តាម​រយៈ​ទូរទស្សន៍ CTN។

ចំណែក កម្មវិធី​ Max Muay Thai នៅ​ឯ​ប៉ាតាយ៉ា​ វិញ អ្នក​ស្នង​មរកត​គុន​ខ្មែរ​៥​រូប​ ដូចជា​ ឃីម ឌីម៉ា, ណាម ម៉ូរ៉ាក់,​ គី ហ៊ីម, ផុន ភា និង ឃីម បូរ៉ា ​នឹង​ប្រកួត​ជា​លក្ខណៈ​តំណាង​ក្លិប​ទល់​នឹង​អ្នក​ប្រដាល់​ថៃ​៥​រូប​ទៀត​។ កីឡាករ​កម្ពុជា​ទាំង​ត្រូវ​តំណាង​ឲ្យ​ក្លិប Amnuay ទល់​នឹង​ក្លិប Sor. Sombat Gym របស់​ក្រុម​ថៃ​ មានន័យ​ថា ប្រសិន​បើ​ភាគី​ណា​មាន​អ្នក​ឈ្នះ​៣​នាក់​មុន​គេ​នឹង​ក្លាយ​ជាជើង​ឯក​៕

នេះ​ជា​តារាង​ប្រកួត​​ Max Muay Thai ៖

Dima_Max

ប្រភពពី​ kieladaily

The post ថ្ងៃ​២៣​ កញ្ញា អ្នក​​ស្នង​គុន​ខ្មែរ​៩​រូប​ឡើង​សង្វៀន២​ផ្សេងគ្នាលើ​ទឹកដីថៃ​ appeared first on CamboSport.