អ្នកម្តាយវ័យក្មេងនាង Panward កូនមួយមែនពិត! តែមុខនៅក្មេងរហូត មិនចាញ់តារាស្រីជំនាន់ក្រោយប៉ុន្មានទេ!

ថៃ៖ តារាស្រីមាឌល្អិតសម្រស់បាន ដែលតែងតែនិយមដើរតួជា ស្រីកំពូលចិត្តអាក្រក់ មានចរិតកាចឆ្នាស់ឆ្នើម វាយទាត់ធាក់តួស្រីគ្មានត្រាប្រណីនោះ នៅក្នុងប៉ុន្មានឆ្នាំ ចុងក្រោយនេះនាង Panward ហាក់កំពុងឡើងកូដខ្លាំងមែនទែនទាំងការងារ នៅក្នុងសង្គម ឬការងារក្នុងវិស័យសិល្បៈក្តី។

ក្រោយពីបានដកឃ្លាឈប់សម្រាកពីការងារសិល្បៈមួយរយៈ ដោយសារជាប់វរល់ ភារកិច្ចមើលថែទាំកូនប្រុស និងគ្រួសារជាទីស្រឡាញ់របស់ខ្លួន បច្ចុប្បន្នបើយើង សង្កេតមើលទៅមុខមាត់របស់នាងឱ្យជាក់ នឹងឃើញថា Panward គឺពិតជានៅតែមាន សម្រស់ស្រស់ស្អាតផូរផង់ដូចកាលពីនៅក្មេង ពេលដែលទើបតែចូលមកក្នុង សង្គមសិល្បៈដំបូងៗអញ្ចឹង ជាពិសេសគឺមុខនាងនៅតែក្មេងស្អាតដូចក្មេងជំទង់ អាយុ១៦ឆ្នាំថ្មីៗ។

មានអ្នកគាំទ្រជាច្រើនបាននាំគ្នាបញ្ចេញមតិអួតសរសើរនាងថា តាំងពីចូលសិល្បៈ រហូតមកដល់សព្វថ្ងៃ នាងគ្មានចាស់បន្តិចសោះ តែផ្ទុយទៅវិញនាងបែរជាកាន់តែមាន សម្រស់ស្រស់ស្អាត លេចធ្លោឡើងៗ ទោះបានក្លាយទៅជាស្រ្តីម្នាក់ដែលមាន ឈ្មោះថា មានស្វាមី និងមានកូនមួយរួចទៅហើយយ៉ាងណាក្តី។ នេះគឺពិតជាស្របនឹងពាក្យមួយដែលគេតែងនិយាយលើកឡើងថា មនុស្សមាឌល្អិតគឺកម្រចាស់ណាស់។

អ្នកម្តាយវ័យក្មេងរូបនេះ បានបង្ហាញថា នាងមិនត្រឹមតែជាអ្នកម្តាយដែលគួរឱ្យ ស្រឡាញ់ស្ទើរគ្មានចន្លោះនោះទេ តែក៏ជាតារាស្រីផ្នែកសម្តែង មិងដើរបង្ហាញម៉ូតម្នាក់ ដែលនៅតែមានមុខវ័យក្មេងស្រស់ស្អាតជានិច្ចមិនដូរ រហួតដល់មានតារាៗស្រី ជំនាន់ក្រោយលួចច្រណែនថា នាង Panward មានអាថ៌កំបាំងខាងថែរក្សា សម្រស់អ្វីម្យ៉ាងទេដឹង បានជានៅតែស្អាតក្មេងខ្ចីដដែលគ្មានផ្លាស់ប្តូរយ៉ាងនេះ។

ទោះមានការលើកសរសើរបែបនេះក្តី នាង Panward បានប្រាប់ថានាងគ្មាន រូបមន្តអ្វីពិសេសអស្ចារ្យដើម្បីថែរក្សាសម្រស់អីមកណានោះទេ គឺមានតែហាត់ប្រាណ ប្រើផលិតថែរក្សាដូចគេឯង ថែមទាំងការកែសម្ផស្សខ្លះៗផង ទើបបានជានាងស្អាត ដូចបច្ចុប្បន្ននេះ ឯរឿងដែលថា មុខនៅតែក្មេងគ្រប់ពេលទោះអាយុច្រើនយើងក្តី នាងក៏ទទួលស្គាល់ថា នេះជាសម្រស់ពីកំណើតមកតែប៉ុណ្ណឹងឯង។ ហេតុដូច្នេះឈ្មោះ ជាអ្នកម្តាយវ័យក្មេងសាកសមណាស់នឹងលើកឱ្យនាងជាងគេ៕

តោះទៅតាមដាននាងទាំងងស់គ្នា ថាតើនាង Panward ពិតជាមានមុខមាត់នៅតែ ក្មេងស្អាតមិនចាញ់តារាស្រីជំនាន់ក្រោយ ឬយ៉ាងណា? ជួយដាក់ពិន្ទុទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

  • អ្នកម្តាយវ័យក្មេងនាង Panward កូនមួយមែនពិត! តែមុខនៅក្មេងរហូត មិនចាញ់តារាស្រីជំនាន់ក្រោយប៉ុន្មានទេ!已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:សិល្បៈ