បន្តិចទៀត​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ប្រមុខ​ការពារ​ជាតិ​ឡាវ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឡាវ លោក ចាន់​សា​ម៉​ន ចាន់​ញ៉ា​ឡា​ត (Chansamone Chanyalath )​ចូល​ជួប​សម្តែង​ការ​គួរសម និង​ធ្វើ​សវនាការ ។

តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ជំនួប​ខាងលើ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២២ កញ្ញា ២០១៦ ៕