ក្តៅៗ! យន្តហោះ​ចម្បាំង​អាមេរិក​បាត់​ខ្លួន ក្រោយ​ធ្លាក់​ចូល​សមុទ្រ​ជប៉ុន

យោង​តាម​ប្រភព​ព័ត៌មាន Dailymail ដែល​បាន​ចេញ​ផ្សាយ​មុន​នេះ​បន្តិច បាន​ឲ្យ​ដឹង​ថា យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​មួយ​គ្រឿង បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ របស់​ប្រទេស​ជប៉ុន នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

 

ក្តៅៗ! យន្តហោះ​ចម្បាំង​អាមេរិក​បាត់​ខ្លួន ក្រោយ​ធ្លាក់​ចូល​សមុទ្រ​ជប៉ុន

យន្តហោះ​ចម្បាំង AV8B Harrier II (រូបតំណាង)

 

យន្តហោះ​ដែល​កំពុង​បាត់​ខ្លួន​ខាង​លើ ត្រូវ​គេ​ជឿ​ជាក់​ថា ជា​ប្រភេទ​យន្តហោះ​ចម្បាំង AV8B Harrier II បាន​ធ្លាក់ បន្ទាប់​ពី​ហោះ​ចេញ​ពី​ភាគ​ខាងត្បូង​នៃ​កោះ Okinawa ប្រទេស​ជប៉ុន។ សារព័ត៌មាន​ជប៉ុន Ryukyu Shimpo បាន​រាយការណ៍​ថា នាវិក​នៅ​លើ​យន្តហោះ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ។ ឆ្មាំ​សមុទ្រ​ក្នុង​តំបន់​ទី​១១ របស់​ប្រទេស​ជប៉ុន រួម​ទាំង​ឧទ្ធម្ភាគចក្រ និង​ទូក​ល្បាត​មួយ​គ្រឿង កំពុង​តែ​ធ្វើ​ការ​ស្វែង​រក​យន្តហោះ នៅ​កន្លែង​កើតហេតុ ចម្ងាយ ១៥០​គីឡូម៉ែត្រ ពី​ភាគ​ខាងកើត នៃ​តំបន់ Cape Hedo ក្នុង​ស្រុក Kunigami។

 

ក្តៅៗ! យន្តហោះ​ចម្បាំង​អាមេរិក​បាត់​ខ្លួន ក្រោយ​ធ្លាក់​ចូល​សមុទ្រ​ជប៉ុន

​កោះ Okinawa

 

គួរ​បញ្ជាក់​ថា កងទ័ព​អាកាស​អាមេរិក កំពុង​ឈរ​ជើង​នៅ​មូលដ្ឋាន​អាកាស Kadena Air Base ដែល​ស្ថិត​នៅ​លើ​កោះ Okinawa ប្រទេស​ជប៉ុន៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail