ម្នាក់​ឈ្មោះ​អាក្របី​នេះ​ហើយ​ បាញ់​រះ​ជាង​៤​០​គ្រាប់​ ធ្វើ​ឲ្យ​ផ្អើល​និង​ភ័យ​ តក់​ស្លុត​ពេញ​ស្រុក​​អូរ​រាំង

ម្នាក់​ឈ្មោះ​អាក្របី​នេះ​ហើយ​ បាញ់​រះ​ជាង​៤​០​គ្រាប់​ ធ្វើ​ឲ្យ​ផ្អើល​និង​ភ័យ​ តក់​ស្លុត​ពេញ​ស្រុក​​អូរ​រាំង

ខេត្តមណ្ឌលគិរី៖ ជនល្មើសដែលបង្កឲ្យមានការភ័យតក់ស្លុតនិងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងស្រុកអូររាំង ដោយបានប្រើកាំភ្លើងបាញ់រះជាង៤០គ្រាប់ នៅក្នុងបរិវេណទីស្នាក់ការអាវុធហត្ថស្រុកអូររាំង កាលរសៀលថ្ងៃទី២១ ខែកញ្ញាម្សិលមិញនោះ ត្រូវបានសមត្ថកិច្ចរកឃើញអត្តសញ្ញាណហើយ គឺមានឈ្មោះថា ”អាក្របី” ប៉ុន្តែមិនដឹងថា បម្រើការងារនៅអង្គភាពណាមួយទេ។

បើតាមមន្ត្រីសមត្ថកិច្ចខេត្តមណ្ឌលគិរី បានបង្ហើបថា មុនពេលកើតហេតុ គេឃើញបាន មេបញ្ជាការអាវុធហត្ថស្រុក អូរាំង លោក សូ សំអាត និងជនល្មើសបានផឹកស៊ីជាមួយគ្នា នៅក្នុងបន្ទាយអាវុធហត្ថស្រុក។ អំឡុងពេលនោះ ស្រាប់តែមានស្នូកាំភ្លើងបាញ់រះឡើងចំនួនពីរដង ដោយលើដំបូងបាញ់ប្រមាណជា៣០គ្រាប់ និងទីពីរបានបាញ់រះជាង១០គ្រាប់ទៀត ក្រោយពេលមានរថយន្តបើកចេញទីបញ្ជាការដ្ឋាន។

ប្រភពដដែលបានបញ្ជាក់ថា ខ្មាន់កាំភ្លើងបាញ់បោះសេរីនេះ មានឈ្មោះ “អាក្របី” បើករថយន្តម៉ាក Lexus- 470 តែមិនដឹងធ្វើការនៅអង្គភាពណាទេ។ គិតដល់ម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២១ ខែកញ្ញាដដែលនោះ សមត្ថកិច្ច នៅមិនទាន់អាចឃាត់ខ្លួនជនល្មើសបាននៅឡើយទេ តែទោះបីជានេះក្តី សមត្ថកិច្ចបានដកហូតកាំភ្លើងម៉ាក កា៥៧ (K57) មួយដើម ដែលជននោះបានប្រើបាញ់រះ និងយកទៅទុកលាក់នៅផ្ទះរបស់ប្រពន្ធរបស់ខ្លួន ក្នុងក្រុងសែនមនោរម្យ៕

ប្រភព ៖ kqube

  • ម្នាក់​ឈ្មោះ​អាក្របី​នេះ​ហើយ​ បាញ់​រះ​ជាង​៤​០​គ្រាប់​ ធ្វើ​ឲ្យ​ផ្អើល​និង​ភ័យ​ តក់​ស្លុត​ពេញ​ស្រុក​​អូរ​រាំង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:កំសាន្ត
Tags: