ប្រទេស​មាន​អាវុធ ​នុយក្លេអ៊ែរ​២​នៅ​អាស៊ី ឈ្លោះ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ព្រោះ​តែ​ដណ្ដើម​ទឹកដី​គ្នា

ប្រទេស​មាន​អាវុធ ​នុយក្លេអ៊ែរ​២​នៅ​អាស៊ី ឈ្លោះ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ព្រោះ​តែ​ដណ្ដើម​ទឹកដី​គ្នា

ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថានជុំវិញវិបត្តិនៅតំបន់ Kashmir បានផ្ទុះឡើងខ្លាំងជាថ្មី បន្ទាប់ពីមានការវាយប្រហារលើមូលដ្ឋានទ័ពមួយកន្លែង ដែលសម្លាប់មនុស្សអស់១៨នាក់ ក្នុងតំបន់ Uri កាន់កាប់ដោយឥណ្ឌា ក្នុងដែនដី Kashmir ទាំងដែលប្រទេសទាំង២នេះ សុទ្ធតែជាប្រទេសមានអាវុធនុយក្លេអ៊ែរ បង្កឲ្យមានការព្រួយបារម្ភជាខ្លាំង ។

ប្រទេស​មាន​អាវុធ ​នុយក្លេអ៊ែរ​២​នៅ​អាស៊ី ឈ្លោះ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ព្រោះ​តែ​ដណ្ដើម​ទឹកដី​គ្នា

Kashmir ត្រូវបានហែកហួរដោយការដណ្ដើមគ្នា រវាងឥណ្ឌា និងប៉ាគីស្ថានអស់រយៈពេលជាង៧០ឆ្នាំមកហើយ ដោយសង្គ្រាមក៏ធ្លាប់ផ្ទុះឡើង៤ដងហើយដែរ ដោយសារតែការដណ្ដើមគ្នាកាន់កាប់លើតំបន់នេះ តែមកទល់ពេលនេះ ជម្លោះនៅតែបន្តមានដដែល ។ឥណ្ឌាបានចោទប្រកាន់ថា អ្នកបាញ់ប្រហារលើបន្ទាយទាហាននោះ គឺជាសមាជិកក្រុមឧទ្ទាម Jaish-e-Moham med ដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន តែរដ្ឋាភិបាលក្រុង Islamabad បានបដិសេធចោលរាល់ការចោទប្រកាន់ទាំងនេះ ។

ប្រទេស​មាន​អាវុធ ​នុយក្លេអ៊ែរ​២​នៅ​អាស៊ី ឈ្លោះ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ព្រោះ​តែ​ដណ្ដើម​ទឹកដី​គ្នា

មន្ត្រីយោធាចូលនិវត្តរបស់ឥណ្ឌាម្នាក់ លោកឧត្ដមសេនីយ៍ G. D. Bakshi បាននិយាយថា “ប៉ាគីស្ថានមានទំហំត្រឹម១ភាគ៥នៃឥណ្ឌាប៉ុណ្ណោះ បើសិនជាយើងបាញ់តែមួយភាគនៃគ្រាប់កាំភ្លើងធំរបស់យើង ប៉ាគីស្ថាននឹងក្លាយជាកន្លែងដែលគ្មានរុក្ខជាតិដុះសូម្បីតែមួយដើម ក្នុងរយៈពេល៨០០ឆ្នាំ ។”គួរបញ្ជាក់ថា ឥណ្ឌាហៅប៉ាគីស្ថានថា ជាប្រទេសភេរវកម្ម ដែលមានការរំលោភសិទ្ធិមនុស្សច្រើន ដោយឡែកប៉ាគីស្ថានវិញហៅការចោទប្រកាន់ទាំងនោះថា ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានទំនួលខុសត្រូវ ៕

ប្រទេស​មាន​អាវុធ ​នុយក្លេអ៊ែរ​២​នៅ​អាស៊ី ឈ្លោះ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ព្រោះ​តែ​ដណ្ដើម​ទឹកដី​គ្នា

ប្រភព ៖ kqube

  • ប្រទេស​មាន​អាវុធ ​នុយក្លេអ៊ែរ​២​នៅ​អាស៊ី ឈ្លោះ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ព្រោះ​តែ​ដណ្ដើម​ទឹកដី​គ្នា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:ជីវិតនិងសង្គម
Tags: