ជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមខ្លាំងចំនួន៣ ក្នុងពេលហាត់នៅសិង្ហបុរី

នៅពេលនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងបង្កើនការហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិ Jurong East Stadium របស់ប្រទេសសិង្ហបុរី ដើម្បីពង្រឹងសមត្ថភាព ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងធ្វើនៅពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី១៥ ដល់ទី២១ ខែតុលា។

khmer18

កីឡាករចំនួន២៦នាក់រួមមាន រស់ គង់សំរេច, សំអឿន ពិដោរ, សុខ សំណាង, ប្រាក់ មុន្នីឧត្តម, ហ៊ួយ ផល្លីន, នេន សុធារ័ត្ន, ណុប តុលា, សឿយ វិសាល របស់ព្រះខ័នរាជស្វាយរៀង ច្រឹង ពលរដ្ឋ, ឈិន ឈឿន, អ៊ុំ វិចិត្រ, រ៉ឹង ប៊ុនហៀង, ខែក ខេមរិន្ទ, អ៊ុំ សេរីរ័ត្ន, ស ពិសិដ្ឋ របស់ក្រសួងការពារជាតិ អ្នកចាំទី ស៊ូ យ៉ាទី, រស់ សំអឿន, ចាន់ វឌ្ឍនាកា, សុខ សុវណ្ណ, ឃួន ឡាបូរ៉ាវី របស់បឹងកេត កីឡាករ ធារី ចន្ថាប៊ីន, កែវ សុខផេង និង អ៊ិន សុដាវិដ របស់ភ្នំពេញក្រោន សុះ ស៊ូហាហា និង ឆេង ម៉េង របស់ណាហ្គាវើល និង ទិត្យ ឌីណា របស់ក្រុមប៉ូលិស សុទ្ធតែជាកីឡាករ ដែលបានចេញទៅហ្វឹកហាត់រយៈពេល១០ថ្ងៃនៅសិង្ហបុរី ខណៈពួកគេបានចាកចេញពីប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃពុធ ម្សិលមិញ។

នៅក្នុងរយៈពេលហ្វឹកហាត់នោះ ក្រុមជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹក Lee Tae Hoon រួមជាមួយគ្រូបង្វឹកជាជនជាតិខ្មែរមួយចំនួនទៀត នឹងត្រូវធ្វើការប្រកួតដកស្រង់បច្ចេកទេសនៅប្រទេសសិង្ហបុរីចំនួន៣លើក។ នេះបើតាមការលើកឡើងរបស់លោក ឆាំង ពិសិដ្ឋ អ្នកគ្រប់គ្រងទូទៅក្រុមជម្រើសជាតិកម្ពុជា។

លោក ឆាំង ពិសិដ្ឋ ដែលកំពុងមានវត្តមាននៅប្រទេសសិង្ហបុរីដែរនោះ បាននិយាយថា៖« នៅក្នុងអំឡុងហ្វឹកហាត់នេះ ក្រុមជម្រើសជាតិកម្ពុជារបស់យើង មានការប្រកួតដកស្រងបច្ចេកទេសចំនួន៣លើក ដោយក្នុងនោះ កម្ពុជា ត្រូវជួបក្រុម Albirex Niigata នៅថ្ងៃទី២៣ ខែកញ្ញា ហើយនៅថ្ងៃទី២៦ ក្រុមកម្ពុជា ត្រូវប្រកួតជាមួយក្រុមសិង្ហបុរី ហើយនៅថ្ងៃទី២៩ ខែកញ្ញា កម្ពុជាយើង ត្រូវប្រកួតជាមួយក្រុម GI FC»៕

The post ជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមខ្លាំងចំនួន៣ ក្នុងពេលហាត់នៅសិង្ហបុរី appeared first on CamboSport.