​ឡានធំ២គ្រឿង​ប៉ះគ្នា​ទាំងកំរោល អាសូរតែ​អ្នកជិះ

ខេត្តកំពង់ចាម​ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៏​រ​ន្ធត់​មួយ​​កើតឡើង ​រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ បុក​ជាមួយ​​​រថយន្ត​ប្រភេទ​យី​ឌុ​ប​​លាន់​ដូច​រន្ទះ ស្ថិតនៅ​​កំណាត់​ផ្លូវជាតិ​លេខ​៦ កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទីទៀ​ប​​ភ្លឺ​​ថ្ងៃ​ទី​២២ កញ្ញា ២០១៦ នេះ ត្រង់​ចំណុច​​​ភូមិ​​ពង្រ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ដោយ​បណ្តាល​ឱ្យ​​មនុស្ស​​​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ ​ក្នុង​នោះ​​អ្នកបើកបរ​រថយន្ត​យី​ឌុ​ប​ម្នាក់ និង​​២នាក់នៅ​ក្នុង​រថយន្តក្រុង​  ។

ជនរងគ្រោះទាំង៣នាក់ ១-​ឈ្មោះ​លឹ​ម ហ្វា ភេទ​ប្រុស (អ្នកបើករថយន្ត​ហ៊ី​យ៉ា​នដាយ​) មានទីលំ​​នៅ​ភូមិ​សង្កែ ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ២-​ឈ្មោះ​ប៊ុ​ន ដា​នី ភេទស្រី​ អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​សូត្រ​និគម ខេត្តសៀមរាប និង៣-​ឈ្មោះ​អាត់ ខន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មានទីលំ​នៅ​ភូមិ​អំពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។

លោក​វរ​សេនី​យ៏​ទោ ប្រាក់ សុ​គុណ អធិការ​នគរបាល​ស្រុក​ជើងព្រៃ ប្រាប់​បន្ត​ថា រថយន្ត​ហ៊ី​យ៉ា​ន​ដាយពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3A-2377  ដោយ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង ក៏​​​បុក​ជាមួយ​រថយន្តក្រុង​ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ​ព​3B-5045 បើក​បរ​ដោយបុរស​​មិន​ស្គាល់​អត្តសញ្ញាណ​ ក្នុងទិសដៅ​​បញ្ច្រាសគ្នា​ ។ ហេតុ​ការ​ណ៍​​នេះ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​៣​នាក់ហើយ និងមាន​
រង​របួសធ្ងន់​២​នាក់ និង​ស្រាល​​៥​នាក់ទៀត ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​បង្អែក​ស្រុក​ជើងព្រៃ ។

​រថយន្ត​ប្រភេទ​យី​ឌុ​ប​ខាងលើ​ បាន​ប្រើប្រាស់​ល្បឿន​​លើស​កម្រិតត្រង់​ផ្លូវ​កោង បាន​បើក​មក​ចូល​ចំណែក​រថយន្តក្រុង​ដឹក​អ្នក​ដំណើរ (ពី​កំពង់ធំ ទៅ​ភ្នំពេញ) ​យ៉ាង​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​​ស្លាប់​កៀក​អ្នកបើកបរ​រថយន្ត​យីឌុ​ប​ជាប់​ និង​អ្នកដំណើរ​ជិះ​រថយន្តក្រុង​ស្លាប់​២​នាក់  ។