ចាប់​ផ្សឹក​គ្រួ​សូត្រ​ស្តាំ​វត្ត​ចំបក់ ព្រោះតែ​…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សង្ឃ​មួយ​អង្គ ជា​គ្រូសូត្រស្តាំ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​ចំបក់ ហៅ​វត្ត​ត្រែង​ត្រ​យឹ​ង ចាប់​ផ្សឹក​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ រួច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់​បន្ត ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចាប់​ផ្សឹក​គ្រូសូត្រស្តាំ​អង្គ​នេះ​គឺ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​លោក ម៉ែ​ន វណ្ណ អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ លេខ​២៤៣ ព្រ​.​ទ​.​ព​.​ស ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​សម្រួល​ទីតាំង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ​ធា​តិ​ញៀន ។

សេចក្តីរាយការណ៍​បញ្ជាក់​ថា អ​ន្ទិ​ត​ដែល​ត្រូវ​ចាប់​ផ្សឹក​កាលពី​ព្រឹក​មិ​ញ​នេះ​ឈ្មោះ នួន សា​វន ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​អតីត​សង្ឃ​គង់នៅ​ក្នុង​វត្ត​ចំបក់ ហៅ​វត្ត​ត្រែង​ត្រ​យឹ​ង ស្ថិត​ក្នុងភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕