យន្តហោះ​យោធា​អា​មេ​រិ​ក​ធ្លាក់​ក្នុង​សមុទ្រ​ជិត​អូ​គី​ណា​វ៉ា

ទីភ្នាក់ងារ​សន្តិសុខ​សមុទ្រ​ជប៉ុន​រាយការណ៍​ថា យន្តហោះ​ចម្បាំង​មួ​ួ​យ​គ្រឿង​របស់​កងទ័ព​អា​មេ​រិ​ក​ដែល​ហោះ​ចេញពី​មូលដ្ឋាន​អាកាសចរណ៍​អា​មេ​រិ​ក  KADENA កោះ​អូ​គី​ណា​វ៉ា បាន​ធ្លាក់​ក្នុង​សមុទ្រ​ជិត​កោះ​នោះ ។

យោង​តាម​ភ្នាក់ងារ​សន្តិសុខ​សមុទ្រ​ជប៉ុន​ថា នា​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​២២ កញ្ញា ទីភ្នាក់ងារ​នោះ​បាន​ទទួល​សារ​មួយ​ពី​ការ​ធ្លាក់​យន្តហោះ​អា​មេ​រិ​ក​១​គ្រឿង ក្នុង​សមុទ្រ​ជិត​កោះ​អូ​គី​ណា​វ៉ា ។

ក្រសួង​ការពារ​ប្រទេស​ជប៉ុន​អះអាង​ថា នោះ​ជា​យន្តហោះ​ប្រដេញ​អា​មេ​រិ​ក​ធុន  MCDONNELL DOUGLAS AV-8B HARRIER ៕