ចុ​ម ! ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ដល់​ថ្នាក់​ហ្នឹង?

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​បាន​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ម៉ូតូ​១​គ្រឿង​ពី​ហាង​កាហ្វេ​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។ អ្វី​ដែល​គួ​ឲ្យ​កត់សំគាល់​នេះ​គឺ​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​អ្នក​យក​ព័ត៌មាន​ថតរូប​នៅ​កន្លែង​កើតហេតុ​ទេ ដោយ​ប្រាប់​ថា​ចាំ​ទៅ​ថត​នៅ​ប៉ុស្តិ៍ ប៉ុន្តែ​បែរជា​នាំ​ជនសង្ស័យ​និង​ម៉ូតូ​ទៅ​ព្រហ្មទណ្ឌ​ខណ្ឌ​រួច​បិទទ្វារ​សួរ​ចម្លើយ​ទៅ​វិញ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ចាប់ខ្លួន​​កាល​ពី​វេលាម៉ោង​៤ និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២២ ខែ​កញ្ញា​ ឆ្នាំ​២០១៦នោះ​គឺជា​មុខសញ្ញា​ចោរ​យ៉ាង​សកម្ម​ក្នុង​ក្រុងភ្នំពេញ ពិសេស​ក្នុង​ទឹកដី​ខណ្ឌចំការមន ហើយ​ក្នុង​ពេល​ចាប់​ឃាត់ខ្លួន​នេះ​ក៏​បាន​ដកហូត​ម៉ូតូ​ជនសង្ស័យ​១​គ្រឿង​ម៉ាក​និក ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1GA-4803 ផង​ដែរ ។

ប្រភព​ពី​អ្នកដឹង​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​សមត្ថកិច្ច​មិន​ព្រម​ឲ្យ​ថតរូប​នៅ​កន្លែង​កើតហេតុ​ដោយ​ប្រាប់​ថា​ចាំ​ទៅ​ថតរូប​នៅ​ប៉ុស្តិ៍​ប៉ុន្តែ​បែរជា​យក​ទៅ​ខណ្ឌ​បិទទ្វារ​សួរ​ចម្លើយ​បែប​នេះ គឺ​ប្រហែលជា​មាន​បំណង​ចង់​ស៊ីសស៊ុស​ជាមួយ​ជនសង្ស័យ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ហើយ​មើលទៅ ព្រោះ​ទាំងនេះ​គឺជា​ជំនាញ​របស់​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ទៅ​ហើយ ។

ប្រភព​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​បែប​នេះ​ហើយ​បានជា​ទឹកដី​ខណ្ឌចំការមន​មាន​បញ្ហា​អសន្តិសុខ​ខ្លាំង ពិសេស​គឺ​សំបូរ​ចោរឆក់ និង​ចោរប្លន់​តែ​ម្តង ៕