Rock បញ្ចេញ Trailer ឌុច លីដា ដេកអាក្រាតកាយ

ភាពយន្តខ្នាតធំទី២ របស់ផលិតកម្ម រ៉ុក រឿង “នារីវេទមន្ត” បានបញ្ចេញ Trailer មួយត្រង់ឈុត ឌុច លីដា ដេកអាក្រាតកាយលើវាលខ្សាច់ ដែលឈុតនេះនាងធ្លាប់បានអះអាងថា មានតួផ្សេងមកជំនួសគួបផ្សំនឹងការកាត់តបច្ចេកទេសថត។

សាមីខ្លួនថ្លែងថា រឿងថ្មីដែលរូបនាងបានថតនេះ គឺមានលាយឡំនូវភាពសិចស៊ីខ្លះៗ ប៉ុន្តែអាចទទួលយកបាន៖ “ចាសបងរឿងថ្មីហ្នឹង មានឈុតសិចស៊ីដែរហើយឈុតខ្លះលក្ខណៈអាក្រាត កាយទៀតណាបង ប៉ុន្តែត្រូវជំនួសដោយអ្នកផ្សេងគ្រាន់តែដាក់មុខ ខ្ញុំជំនួសវិញ”។

Loading...

អ្នកដឹកនាំរឿង Jimmy Henderson មានប្រសាសន៍ថា “នារីវេទមន្ត” ជាខ្សែរឿងមួយដែលនិយាយពីនារីដ៏មានអាថ៌កំបាំងម្នាក់ដែលបានចូលទៅក្នុងភូមិដាច់ស្រយាលមួយ ដើម្បីជួយសង្គ្រោះអ្នកភូមិពីគ្រោះមហន្តរាយ។ រឿងនេះនឹងចាក់បញ្ចាំងផ្លូវការនៅថ្ងៃទី៧ ខែតុលា ខាងមុខនេះ។

Rock បញ្ចេញ Trailer ឌុច លីដា ដេកអាក្រាតកាយ

ទស្សនាឈុត Trailer រឿង នារីវេទមន្ត ក្នុងវីដេអូ ខាងក្រោម៖

ប្រភព៖ sabay