បង្កើន​​អាជីព​​របស់​​អ្នក! ចូល​​រួម​​វេទិកា​​អាជីព​​លើក​​ទី​៣ នៅ PNC

Passerelles Numériques Cambodia (PNC) នឹង​រៀប​ចំវេទិកា​ការងារ​លើក​ទី៣​របស់​ខ្លួន។ ព្រឹត្តិការណ៍​ឥត​គិត​ថ្លៃ​នេះ​គឺ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​សិស្ស​និស្សិត​ដើម្បី​កសាង​បណ្តាញ​ជំនាញ​របស់​ពួក​គេ ជួប​អ្នក​ជំនាញ​ដែល​មាន​សមត្ថភាព​ខ្ពស់​និង​ការ​ស្វែង​រក​ឱកាស​ការងារ​ជា​ចម្បង​នៅ​ក្នុង​វិស័យ IT។

 

សិស្ស​និស្សិត​ទាំង​អស់​ដែល​មក​ពី​សាលា​រៀន ​និង​សាកល​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​អាច​ចូលរួម​វេទិកា​ការងារ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​បរិវេណ​អង្គការ PNC នៅ​ថ្ងៃសៅរ៍​ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦។

 

បង្កើន​​អាជីព​​របស់​​អ្នក! ចូល​​រួម​​វេទិកា​​អាជីព​​លើក​​ទី​៣ នៅ PNC

 

បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​នូវ​ការ​រៀបចំ​វេទិកា​ការងារ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ Passerelles Numeriques កម្ពុជា​នៅ​ឆ្នាំ២​០១៤ និង​ឆ្នាំ២០១៥ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​នូវ​ការ​បណ្តុះ​បណ្តាល​បច្ចេក​វិទ្យា​ព័ត៌មាន​វិទ្យា (IT) បាន​សម្រេច​ចិត្ត​បង្កើត​ព្រឹត្តិការណ៍​នេះ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ២០១៦ ជាមួយ​នឹង​ការ​កើន​ឡើង​នូវ​ចំនួន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ជាច្រើន​ដូច​ជា​ Cambodia Airport, Ezecom, Online, Web Essentials, A2A Town, Codingate, Rise Up Cambodia, Manulife, entellego Networks, Everjobs, Crédit Mutuel Kampuchea, System Experts, EZY Intellect, Luxury Machine, TITB, Wing, S.I Net, True Money, Asia to Asia, University of Puthisastra, Asia Cash Express, General Electric, Cam-Paint Manufacturing, MJQ Education Group, PNC Alumni Association, Proseth Solutions, TosFunds, Bong Thom Dot Com, HRinc, MekongNet, CamHR, Sabay, Kulara Water, VKirirom, AWS Cambodia Ltd។

 

លោក John Munger ប្រធាន​គ្រប់​គ្រង​ទូ​ទៅ​នៃ​អង្គការ PNC បាន​ថ្លែង​ថា៖ «អ្នក​ចូលរួម​ជាង​៥០០​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​រួម​មាន​ថ្នាក់​ដឹក​នាំ​ពាណិជ្ជកម្ម អ្នក​ជំនាញ​មក​ពី​វិស័យ IT និស្សិត​និង​អតីត​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ក្នុង​ស្រុក។ ខ្ញុំ​សូម​អំពាវ​នាវ​ឱ្យ​មាន​យុវជន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដែល​អ្នក​ជំនាញ​វិជ្ជាជីវៈ​នឹង​ធ្វើ​បទ​បង្ហាញ​នៅ​ថ្ងៃ​នោះ​ដើម្បី​ចែក​រំលែក​គន្លឹះ​និង​ដំបូន្មាន​អាជីព​ដ៏​មាន​តម្លៃ។ ដូច​គ្នា​នេះ​ផង​ដែរ​ព្រឹត្តិការណ៍​នេះ​គឺ​ឥត​គិត​ថ្លៃ ដូច្នេះ​សូម​កុំ​ឱ្យ​ឱកាស​នេះ​កន្លង​ទៅ​ឱ្យ​សោះ»។

 

តើ​វេទិកា​ការងារ ​PNC​ ជា​អ្វី?
ជា​​​​ឱកាស​​​​តែ​មួយ​គត់​​​​ក្នុង​​​​ការ​​​​កសាង​​​​បណ្តាញ និង​​​​បង្កើន​​​​អាជីព​​​​ជំនាញ​​​វិជ្ជាជីវៈ​​​​វ័យ​​​​ក្មេង​​​​មួយ ក្រុមហ៊ុន​​​​​​ក្នុង​​​​ស្រុក​​​​និង​​​​អន្តរជាតិ​​ចំនួន​​​២២ នឹង​​​​ធ្វើ​​​​បទ​​​​បង្ហាញ​​​​និង​​​ជ្រើស​​​​រើស​​​​សិស្ស​​​​និស្សិត​​​​បញ្ចប់​​​​ការ​​​​សិក្សា​​​ដើម្បី​​​​បម្រើ​​​​ការងារ​​​ក្នុង​​​ក្រុមហ៊ុន​​របស់​​​ពួក​​​គេ​ ការ​​​ចូលរួម​​​ដោយ​​ឥត​​គិត​ថ្លៃ រួម​​មាន​​ការ​​ធ្វើ​បទ​​បង្ហាញ​ដោយ​​វាគ្មិន​​ល្បី​​ល្បាញ​​ផង​​ដែរ​​លើ​​ប្រធានបទ​​ដូច​​ជា «តើ​​​ធ្វើ​​ដូច​​ម្តេច​ដើម្បី​​ផ្លាស់​ប្តូរ​​ខ្លួន​​ឯង​​ឲ្យ​ក្លាយ​​ជា​​អ្នក​​ដឹក​​នាំ​​ដែល​​មាន​​ប្រសិទ្​ធភាព?», «គន្លឹះ​​ដើម្បី​​ក្លាយ​​ជា​​ម្ចាស់​​ជើង​​ឯក​​នៅ​​ក្នុង​​ក្រុមហ៊ុន​​មួយ»​, «គន្លឹះ​​ទទួល​​បាន​​ជោគ​ជ័យ​​នៅ​​ក្នុង​​អាជីវកម្ម», «ខ្ញុំ​​ស្រឡាញ់​​ការងារ​​របស់​​ខ្ញុំ», «ជួប​​ជាមួយ Idol» ។

 

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ចូលរួម​បាន? វា​ពិត​ជា​ងាយ​ស្រួល!

 

ការ​ចុះ​ឈ្មោះ​ដោយ​ឥត​គិត​ថ្លៃ​តាមរយៈ Link នេះ  http://goo.gl/WQyFgV

 

ស្វែង​រក​ផ្លូវ​ទៅ​កាន់ PNC នៅ​ទីនេះ https://goo.gl/d11Nej

 

អត្ថបទៈ ដៃគូសហការ