មូលហេតុ​ធំៗ​៦​នាំ​ឲ្យ មុខ​ជំនួញ​ដួលរលំ ​និង​គន្លឹះ​គេច​ពី​ហានិភ័យនេះ

មូលហេតុ​ធំៗ​៦​នាំ​ឲ្យ មុខ​ជំនួញ​ដួលរលំ ​និង​គន្លឹះ​គេច​ពី​ហានិភ័យនេះ

យើងមិនអាចជោគជ័យបានទេបើមិនដឹងគ្រោះថ្នាក់ដែលចាំតែស្ទាក់ផ្លូវនាំ ទៅរកជោគជ័យនោះ។ ជោគជ័យនិងបរាជ័យមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា។ ពេលយើងចង់បានជោគជ័យ មានន័យថាយើងកំពុងតែគេចពីបរាជ័យ ហើយពេលណាដែលយើងបរាជ័យ មានន័យថាយើងបាត់បង់ជោគជ័យ។ ទំនាក់ទំនងនេះសំខាន់ ណាស់ ហើយយើងមិនគួរព្រងើយកន្តើយទេ។ ខាងក្រោមនេះជាទម្លាប់ ឬមូលហេតុ៦យ៉ាងធ្វើឲ្យមុខជំនួញជួប បរាជ័យ និងរបៀបដែលយើងអាចគេចចេញពីបរាជ័យ៖

១/ មានទស្សនវិស័យ តែគ្មានផែនការយុទ្ធសាស្រ្ត៖សហគ្រិនជាច្រើនមានក្តីស្រមៃ និងទស្សនវិស័យចង់បង្កើតអ្វីមួយឱ្យបាន ប៉ុន្តែគេមិនបានគិតដល់យុទ្ធសាស្រ្តសំខាន់ៗនិងផែនការសកម្មភាពដើម្បីសម្រេចកិច្ច ការនោះទេ។ ដើម្បីជោគជ័យក្នុងមុខជំនួញ សហគ្រិនត្រូវតែដឹងថាតើអ្វីទៅដែលអាចបង្កើតជោគជ័យនោះ បាន។ ជារឿងងាយទេ ព្រោះមេរៀននេះយើងអាចរៀនបានតាមរយៈការសង្កេតមើលអ្វីដែលនាំឱ្យគូប្រជែង របស់យើងជោគជ័យ និងបរាជ័យ។

២/ ជួលមនុស្សខុស៖ការជួលមនុស្សព្រោះតែភាពចាំបាច់ គឺជាកំហុសដ៏ធំក្នុងមុខជំនួញ។ នៅពេលស្ថាប័នការងារមួយរងសម្ពាធពីការងារច្រើនពេកដោយតែខ្វះខាតមនុស្ស ធ្វើការ វានឹងធ្វើឱ្យបុគ្គលិកទាំងអស់ធុញថប់ ហើយទំនាក់ទំនងក្នុងកន្លែងការងារនោះក៏ចាប់ផ្តើមធ្លាក់ចុះ ជាលទ្ធផលការងារធ្វើមិនសូវមានប្រសិទ្ធភាព។ នេះជាពេលដែលអ្នកគ្រប់គ្រងភាគច្រើនចាប់ផ្តើមជ្រើសរើសបុគ្គលិកថ្មី។ ប៉ុន្តែបុគ្គលិកដែលរើសបាននៅពេលគេត្រូវការខ្លាំងបែបនេះ ច្រើនតែមិនមែនបុគ្គលិកដែលល្អប៉ុន្មានទេ។

៣/ បណ្តែតបណ្តោយឱ្យនយោបាយគ្របដណ្តប់លើមុខជំនួញ៖មិត្តភាពក្នុងកន្លែងធ្វើជាដាវមុខពីរ។ មនុស្សយើងទាំងអស់ចង់មានអារម្មណ៍រីករាយជាមួយមនុស្សដែលយើង ធ្វើការជាមួយ។ ប៉ុន្តែការធ្វើឱ្យមិត្តភាពបិទបាំងវិជ្ជាជីវៈគឺជារឿងមិនល្អទេ ចំពោះស្ថាប័នការងារ។ និយាយឱ្យខ្លី នយោបាយនៅកន្លែងការងារគឺជា លទ្ធផលនៃ ការបណ្តែតបណ្តោយឱ្យមិត្តភាព គ្របដណ្តប់លើច្បាប់ទម្លាប់ការងារ។ មធ្យោបាយមានប្រសិទ្ធ ភាពបំផុតដើម្បីគេចចេញពីបញ្ហានេះ គឺត្រូវបណ្តុះបណ្តាលបុគ្គលិកទាំងអស់ឱ្យស្គាល់តួនាទីរៀងៗខ្លួន។

៤/ មិនទុកចិត្តក្រុមការងារ៖មេរោគមិនទុកចិត្តដែលឆ្លងរីករាលនៅកន្លែងការងារនឹងធ្វើឱ្យប្រព័ន្ធទាំងមូល ចុះខ្សោយ។ បញ្ហានេះច្រើនតែបណ្តាលមកពីកត្តាទាំងបីខាងលើគឺមិនមានផែនការ ជួលមនុស្សខុស និងនយោបាយគ្របដណ្តប់លើទម្លាប់ការងារ។ ហេតុដូច្នេះហើយ បើមេដឹកនាំក្រុមការងារមិនទុកចិត្តមនុស្សជាទូទៅហើយ មានន័យថាស្ថាប័នការងារនេះកំពុងតែដើរទៅរកផ្លូវខុស។ ដើម្បីងាកចេញពីផ្លូវខុស គេត្រូវពិនិត្យចំណុចទាំងបីខាងលើឡើងវិញនិងដោះស្រាយឱ្យជ្រះស្រឡះ។

៥/ ដោះស្រាយទំនាស់ខុស៖ការខ្វែងគំនិតគ្នាមានមូលដ្ឋានលើវិធីសាស្រ្តខុសគ្នាក្នុងការដោះស្រាយបញ្ហាដូចគ្នា ឬដើម្បីទទួលបានគោលដៅដូចគ្នា។ ប៉ុន្តែក៏មានការខ្វែងគំនិតគ្នាមួយបែបទៀតកើតចេញពីមនុស្សដែលព្យាយាម លាក់បាំងចំណុចខ្សោយរបស់ខ្លួន។ ដើម្បីបញ្ជៀសការយល់ខុសគ្នាគេត្រូវមានវគ្គបណ្តុះបណ្តា លតម្រង់ ទិសវិជ្ជាជីវៈ និងការជជែកដេញដោលបំផុសគំនិតរួមគ្នាដើម្បីរៀនសូត្រ និងផ្លាស់ប្តូរយោបល់និងបទពិសោធន៍គ្នាក្នុងរបៀបស្មោះត្រង់។

៦/ បណ្តែតបណ្តោយឱ្យវិប្បដិសារៈលាយឡំក្នុងការសម្រេចចិត្ត៖នៅពេលស្ថាប័នការងារមួយធ្លាក់ចូលទៅក្នុងបញ្ហាទាំង៥ខាងលើនេះ ក្រុមថ្នាក់ដឹកនាំគឺជាផ្នែកដ៏សំខាន់មួយនៃបញ្ហា។ ក្នុងកាលៈទេសៈបែបនេះការស ម្រេចចិត្តតែងតែបង្កើតឱ្យមានអារម្មណ៍ខុសឆ្គង ឬវិប្បដិសារៈ។ ដូច្នេះហើយ ដើម្បីសន្សំនូវអ្វីដែល នៅអាចសន្សំ បានការសម្រេចចិត្តជម្រុះ ឬលើកទឹកចិត្តបុគ្គលិកជាវិធីសាស្រ្តតែមួយគត់ដើម្បីបញ្ចប់បញ្ហា រ៉ាំរ៉ៃ៕

ប្រភព ៖ thephnompenhtimes

  • មូលហេតុ​ធំៗ​៦​នាំ​ឲ្យ មុខ​ជំនួញ​ដួលរលំ ​និង​គន្លឹះ​គេច​ពី​ហានិភ័យនេះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:ជីវិតនិងសង្គម
Tags: