ការ​​​សិក្សា​​​បង្ហាញ​​​ថា មាន​​​ការ​​​បំពាន​​​ និង​​​ប្រមាថ​​​លើ​​​អ្នកប្តូរភេទជាស្ត្រី​នៅ​​​កម្ពុជា​​​

កាលពីពីរសប្តាហ៍មុន អ្នកប្តូរភេទជាស្ត្រីមួយក្រុមតូចបានអង្គុយនៅមាត់ស្ទឹងក្រុងសៀមរាប នៅពេលនោះស្រាប់តែមានមន្ត្រី នគរបាលមួយក្រុមបានមកដល់ ហើយបានប្រាប់ពួកគាត់ឲ្យចេញទៅឲ្យឆ្ងាយ។ វាគឺជាការរើសអើងយ៉ាងច្បាស់ក្រឡែត ដែលយារយី ពួកគាត់ចំពោះការនៅតាមទីប្រជុំជនហើយនេះជាទង្វើដែលកើតឡើងជាប្រចាំ។ នេះគ្រាន់តែជាការរៀបរាប់មួយពីការសិក្សាដ៏សំខាន់លើកដំបូងស្តីពីអ្នកប្តូរភេទជាស្ត្រីនៅកម្ពុជាដែលចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញប៉ុណ្ណោះ។ ការរៀបរាប់ផ្សេងៗទៀតអាក្រក់ជាងនេះឆ្ងាយ។ នៅក្នុងករណីជិត១០ អ្នកប្តូរភេទជាស្ត្រីដែលសង្ស័យថា ជាអ្នករកស៊ីផ្លូវភេទនោះបានលើកឡើងថា ពួកគេត្រូវនគរបាលក្រុងសៀមរាបបង្ខំឲ្យចុះងូតទឹកស្ទឹង។ មន្ត្រីនគរបាលចង់ឲ្យពួគគាត់ទទឹកខ្លួនដើម្បីកុំឲ្យពួកគេមានជម្រើសផ្សេងក្រៅពីទៅផ្ទះ។ នៅក្នុងករណីខ្លះ អ្នកប្តូរភេទជាស្ត្រីបានលើកឡើងថា ពួកគេត្រូវបានបង្ខំឲ្យលុបលាងមុខចេញនៅក្នុងស្ទឹង ដោះសក់ពាក់ហើយដោះខោអាវនៅទីសាធារណៈ ដោយធ្វើឲ្យពួកគេបាត់បង់អត្តសញ្ញាណម្តងបន្តិចៗ។ ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ការរំលោភបំពាននេះ “ទំនងជាស្មើនឹងអំពើព្រៃផ្សៃ អំពើអមនុស្សធម៌ និងអំពើបន្ទាបបន្ថោក ហើយអាចជាការធ្វើទារុណកម្ម ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ”។ អាជ្ញាធរក្រុងសៀមរាបបានបដិសេធយ៉ាងដាច់អហង្ការចំពោះអ្វីដែលបានរៀបរាប់កាលពីម្សិលមិញ។ លោក សត ណាឌី ស្នងការនគរបាលខេត្តបានលើកឡើងថា មន្ត្រីនគរបាលមិនដែលបង្ខំអ្នកប្តូរភេទជាស្ត្រីឲ្យចុះទៅក្នុងស្ទឹងឡើយ។ លោកបានមានប្រសាសន៍ថា “គ្មានករណីបែបនេះទេ។ នគរបាលរបស់យើងមិនដែលធ្វើបែបនេះឡើយ”។ លោកបាននិយាយមុនពេលដាក់ទូរស័ព្ទរបស់អ្នកយកព័ត៌មានចុះថា “របាយការណ៍នេះភូតកុហក។”។ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត ដែលក៏បានដាក់ទូរស័ព្ទចុះដែរនោះ បានលើកឡើងថា “ខ្ញុំមិនដែលឮករណីនោះទេ”។ របាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលមានចំណងជើងថា”ការរើសអើងលើកអ្នកប្តូរភេទជាស្ត្រីនៅតាមទីប្រជុំជននៅក្នុងព្រះរាជាណាចក្រកម្ពុជា” គឺផ្អែកលើការស្ទាបស្ទង់មតិមនុស្សភេទទី៣ចំនួន១៣៥នាក់នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ អ្នកដែលត្រូវបានសម្ភាសបានប្រាប់រឿងរ៉ាវដ៏គួរឲ្យតក់ស្លុត។ ៩២ភាគរយនៃអ្នកដែលត្រូវបានសម្ភាសបានលើកឡើងថា ពួកគាត់ត្រូវបានគេបំពានដោយពាក្យសំដី ដោយសារតែអត្តសញ្ញាណយេនឌ័ររបស់ខ្លួនពេលដើរចេញទៅខាងក្រៅ។ ពីរនាក់ក្នុងចំណោមមនុស្ស៥នាក់ដែលត្រូវបានសម្ភាសបានរាយការណ៍ថា ត្រូវបានរំលោភបំពានរាងកាយនៅតាមទីប្រជុំជន ហើយជិតម្នាក់ក្នុងចំណោម៣នាក់បានលើកឡើងថា ខ្លួនត្រូវបានរំលោភបំពានផ្លូវភេទ។ ការសិក្សានេះគឺជាឆ្លុះបញ្ចាំងពីការពិតលើកដំបូងដែលអ្នកប្តូរភេទជាស្ត្រីប្រឈមនៅកម្ពុជា ដោយមិនរាប់បញ្ចូលជំរឿនលើកមុនរបស់រដ្ឋាភិបាលដែលប៉ាន់ប្រមាណថា មានអ្នកប្តូរភេទជាស្ត្រីចំនួន៣.០៣០នាក់នៅកម្ពុជា គិតត្រឹមឆ្នាំ២០១៤។ តួលេខនេះគ្រាន់តែជាចំណុចផ្តើមមួយប៉ុណ្ណោះ មិនមែនជាតួលេខទាំងមូលទេពោលគឺនៅមានស្ត្រីស្រឡាញ់ស្រ្តី […]

The post ការ​​​សិក្សា​​​បង្ហាញ​​​ថា មាន​​​ការ​​​បំពាន​​​ និង​​​ប្រមាថ​​​លើ​​​អ្នកប្តូរភេទជាស្ត្រី​នៅ​​​កម្ពុជា​​​ appeared first on The Cambodia Daily.