រដ្ឋមន្ត្រី​កសិកម្ម​បន្ទោស​ឈ្មួញ​ចំពោះ​វិបត្តិ​ស្រូវ

ដោយរដ្ឋាភិបាលប្រញាប់ប្រញាល់ដើម្បីការពារកសិករពីការធ្លាក់ចុះតម្លៃស្រូវដ៏រហ័ស លោក វ៉េង សាខន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃពុធបានបន្ទោសវិស័យឯកជនចំពោះការជួយលើកស្ទួយប្រទេសដែលប្រកួតប្រជែងដោយមិនគិតដល់ប្រទេសកម្ពុជា ដោយនាំចូលផលិតផលដែលអាចមានប្រភពក្នុងស្រុក។ ខណៈដែលកសិករនៅទូទាំងប្រទេសមើលឃើញការធ្លាក់ចុះខ្លាំងភ្លាមៗនៃតម្លៃស្រូវរបស់ខ្លួន ពីប្រហែល២៥០ដុល្លារក្នុងមួយតោននៅពាក់កណ្តាលខែសីហា មកត្រឹម១៩៣ដុល្លារនៅសប្តាហ៍មុន រដ្ឋាភិបាលបានអន្តរាគមន៍ដោយបញ្ចេញប្រាក់២៧លានដុល្លារជាជំនួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីធ្វើឲ្យទីផ្សារមានស្ថិរភាពជាបណ្តោះអាសន្ន។ ក្នុងសន្និសីទកាសែតនៅទីស្នាក់ការក្រសួងកសិកម្មក្នុងក្រុងភ្នំពេញកាលពីថ្ងៃពុធ លោក សាខន បានមានប្រសាសន៍ថា បរាជ័យជាទូទៅរបស់ប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាងរបស់ខ្លួនផ្នែកលក់ស្រូវអង្ករ គឺដោយសារការខ្វះគំនិតច្នៃប្រឌិត និងការស្រាវជ្រាវពីសំណាក់អ្នកជំនួញក្នុងស្រុក។ លោកបាននិយាយថា “ចំពោះផ្នែកឯកជន ពួកគេធ្វេសប្រហែស និងមិនពូកែខាងប្រជែងធ្វើជំនួញទេ។ ពួកគេមិនពូកែអាចប្រកួតប្រជែងក្នុងតំបន់បាន”។ លោក សាខន បាននិយាយថា ទាំងប្រទេសវៀតណាម ទាំងប្រទេសថៃ បានទម្លាក់តម្លៃស្រូវនាំចេញរបស់ខ្លួនបន្តិចម្តងៗតាំងពីឆ្នាំ២០១២ ដើម្បីប្រកួតប្រជែងជាអន្តរជាតិ។ លោកបាននិយាយថា ពាណិជ្ជករកម្ពុជា “គួរសិក្សាតម្លៃទីផ្សារ និងអ្វីដែលមិត្តរបស់យើងនៅជុំវិញយើងកំពុងធ្វើ អ្វីដែលពួកគេអាចធ្វើ និងអ្វីដែលយើងមិនអាចធ្វើ។ ពីព្រោះ គួរឲ្យស្តាយណាស់ ទោះបីជាយើងមានអតិថិជនក៏ដោយ ក៏យើងខាតបង់ប្រាក់ដែរ”។ លោកបាននិយាយបន្ថែមថា “នៅប្រទេសកម្ពុជា មានរោងចក្រច្រើនដែលផលិតអាហារសម្រាប់ត្រី និងអាហារសម្រាប់សត្វផ្សេងទៀត ដែលត្រូវការស្រូវសម្រាប់ផលិតកម្ម”។ ប៉ុន្តែ ក្រុមហ៊ុនជាច្រើនមើលរំលងលទ្ធភាពនៃការប្រើស្រូវក្នុងស្រុក ឬពោត […]

The post រដ្ឋមន្ត្រី​កសិកម្ម​បន្ទោស​ឈ្មួញ​ចំពោះ​វិបត្តិ​ស្រូវ appeared first on The Cambodia Daily.