ក្មេង ២ នាក់លង់ទឹកអូរស្លាប់ នៅខេត្តកំពង់ឆ្នាំង

6 Videos


ក្មេងប្រុសស្រី ២ នាក់បានលង់ទឹកអូរ ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីក្មេងរងគ្រោះទាំងនេះបាននាំគ្នាមកលេងទឹកអូរខាងក្រោយវត្តខ្សាម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ នៅខាងក្រោយវត្តខ្សាម ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពងឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះម្នាក់ឈ្មោះ លឹម សុគន្ធា ភេទប្រុស អាយុ ៧ ឆ្នាំ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និង ម្នាក់ទៀតឈ្មោះ គឹម ពិសី ភេទស្រី អាយុ ៧ ឆ្នាំ រស់នៅភូមិទី ៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

ក្មេង ២ នាក់លង់ទឹកអូរស្លាប់ នៅខេត្តកំពង់ឆ្នាំង

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងជាច្រើននាក់ បាននាំំគ្នាមកលេងទឹកអូរខាងក្រោយវត្តខ្សាម ក្នុងពេលដែលកំពុងលេង ស្រាប់តែមានក្មេងម្នាក់បានលង់ ហើយក្មេងម្នាក់ទៀតបានហក់ជួយគ្នាបណ្តាលឲ្យលង់ស្លាប់ទាំងពីរនាក់តែម្តង។ ក្រោយពេលកើតហេតុភ្លាមៗប្រជាពលរដ្ឋនៅទីនោះ បានចុះមកជួយរក ដែរតែរកអត់ឃើញ រហូតដល់ជាងកន្លះម៉ោងទើបអាចរកសាកសពក្មេងនោះឃើញ ។

ក្មេង ២ នាក់លង់ទឹកអូរស្លាប់ នៅខេត្តកំពង់ឆ្នាំង

ក្រោយពេលកើតហេតុ បានរាយការណ៍ទៅសមត្ថកិច្ចចុះមកជួយរក និង ពិនិត្យសាកសព ទាំងអស់គ្នា ហើយបានសន្និដា្ឋនថា ក្មេងទាំងពីរនាក់នេះ ពិតជាស្លាប់ ដោយសារលង់ទឹក ពិតប្រាកដមែន រួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

សុថាត់