ធ្លាក់យន្តហោះអាមេរិកមួយគ្រឿងទៀតហើយ ទៅក្នុងសមុទ្រក្បែរកោះ Okinawa របស់ជប៉ុន

ធ្លាក់យន្តហោះអាមេរិកមួយគ្រឿងទៀតហើយ ទៅក្នុងសមុទ្រក្បែរកោះ Okinawa របស់ជប៉ុន

(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឲ្យដឹងថា យន្តហោះចម្បាំងមួយគ្រឿងរបស់យោធាអាមេរិក ត្រូវបានគេរាយការណ៍ការថា បានធ្លាក់ទៅក្នុងសមុទ្រនៅក្បែរឆ្នេរនៃកោះ Okinawa ភាគខាងត្បូង ប្រទេសជប៉ុន ដែលនៅថ្ងៃម្សិលមិញនេះ ក៏មានការរាយការណ៍អំពីការធ្លាក់យន្តហោះ ឈ្លបយកការណ៍ មួយគ្រឿង របស់អាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានរុស្ស៊ី RT នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។

យន្តហោះចម្បាំងអាមេរិក ដែលគេជឿជាក់ថាជាយន្តហោះធុន AV-8B Harrier II ត្រូវបានដាក់បញ្ឈរជើង នៅមូលដ្ឋានទ័ពអាមេរិកនៅលើកោះ Okinawa ហើយបើយោងតាមសារព័ត៌មានជប៉ុន Okinawa Times យន្តហោះនោះ បានធ្លាក់ចូលទៅក្នុងឈូងសមុទ្រភាគខាងកើតនៃកោះ Okinawa។នៅក្រោយហេតុការណ៍នេះ ពីឡុតត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ខណៈក្រុមឆ្មាំសមុទ្របានបន្ត ប្រតិបត្តិការ ដោយប្រើឧទ្ធម្ភាគចក្រនិងទូកល្បាត ដើម្បីស្វែងរកយន្តហោះដែលបានធ្លាក់ចូល ទៅក្នុងសមុទ្រ និងមិនទាន់ត្រូវបានរកឃើញនៅឡើយ៕

ប្រភព ៖ freshnewsasia

  • ធ្លាក់យន្តហោះអាមេរិកមួយគ្រឿងទៀតហើយ ទៅក្នុងសមុទ្រក្បែរកោះ Okinawa របស់ជប៉ុន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:ជីវិតនិងសង្គម
Tags: