អ្នកជិតខាងតម្លើងសាច់ដុំ បង្ខំឲ្យសភាកូរ៉េខាងត្បូង ស្នើកោះប្រជុំលើការដាក់ពង្រាយ ប្រព័ន្ធមីស៊ីល THAAD ឡើងវិញ

អ្នកជិតខាងតម្លើងសាច់ដុំ បង្ខំឲ្យសភាកូរ៉េខាងត្បូង ស្នើកោះប្រជុំលើការដាក់ពង្រាយ ប្រព័ន្ធមីស៊ីល THAAD ឡើងវិញ

(សេអ៊ូល)៖ សភាជាតិប្រទេសកូរ៉េខាងត្បូង បានស្នើឲ្យរដ្ឋាភិបាលខ្លួនបើកកិច្ចពិភាក្សាស្តីអំពី ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល ដែលត្រូវបានផលិតដោយអាមេរិក THAAD នៅលើទឹកដី កូរ៉េខាងត្បូង ដោយសារវាគឺជារឿងដ៏សំខាន់សម្រាប់ប្រជាជាតិកូរ៉េខាងត្បូងទាំងមូល។ នេះបើតាម ការផ្សាយដោយទីភ្នាក់ងារចិន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦។

ប្រធានសភាជាតិកូរ៉េខាងត្បូងលោក Chung Sye-kyun បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា បញ្ហានៃការពង្រាយប្រព័ន្ធការពារមីស៊ីល THAAD គួរតែត្រូវបានពិគ្រោះយោបល់គ្នា រវាងសភា និង រដ្ឋាភិបាលកូរ៉េខាងត្បូង ព្រោះថាវាគឺជាកិច្ចការជាតិដ៏មានសារៈសំខាន់មួយ។ លោក Chung បានឲ្យដឹង ទៀតថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានរក្សាជំហររឹងមាំ ថាខ្លួនមិនត្រូវការការផ្តល់សច្ចាប័នពីខាង សភានោះឡើយ ក្នុងការសម្រេចចិត្តលើបញ្ហានេះ ប៉ុន្តែឥឡូវលោកបានអំពាវនាវឲ្យរដ្ឋាភិបាល ផ្លាស់ប្តូរគោលជំហររបស់ខ្លួន ស្របពេលស្ថានការណ៍មានការប្រែប្រួល។

ជាមួយគ្នានេះដែរ ក្រសួងការពារជាតិកូរ៉េខាងត្បូង កំពុងតែពិចារណាថាតើ គួរតែប្តូរទីតាំងដែលត្រូវបាន រៀបចំរួចរាល់សម្រាប់ការដាក់ប្រព័ន្ធការពារមីស៊ីល THAAD ពីតំបន់ Seongju ដែលស្ថិតនៅភាគអាគ្នេយ៍ ប្រទេសកូរ៉េខាងត្បូង ទៅកាន់កន្លែងផ្សេងឬយ៉ាងណា។ ប្រសិនបើទីតាំងនឹងត្រូវធ្វើការផ្លាស់ប្តូរ នោះរដ្ឋាភិបាលកូរ៉េខាងត្បូង នឹងត្រូវការបង្កើតកញ្ចប់ថវិកាថ្មីមួយផ្សេងទៀត ដែលចាំបាច់ត្រូវ សុំការអនុញ្ញាតិ្តពីសភា។

គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ កូរ៉េខាងត្បូងនិងអាមេរិកបានព្រមព្រៀងគ្នា ដំឡើងប្រព័ន្ធខែល ការពារមីស៊ីល THAAD នៅចុងឆ្នាំក្រោយ ទោះបីជាមានការជំទាស់ និងគំរាមពីប្រជាជនកូរ៉េខាងត្បូង ជិតពាក់កណ្តាលប្រទេសនិងពីបណ្តាប្រទេសជិតខាង ដូចជាចិននិងរុស្ស៊ី និងជាពិសេស គឺប្រទេសដែលពោពេញដោយមហិច្ឆិតានុយក្លេអ៊ែរ ដូចជាកូរ៉េខាងជើង ក៏ដោយ៕

ប្រភព ៖ freshnewsasia

  • អ្នកជិតខាងតម្លើងសាច់ដុំ បង្ខំឲ្យសភាកូរ៉េខាងត្បូង ស្នើកោះប្រជុំលើការដាក់ពង្រាយ ប្រព័ន្ធមីស៊ីល THAAD ឡើងវិញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:ជីវិតនិងសង្គម
Tags: