រថយន្ត២គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង

ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ក្បែរសណ្ឋាគាររតន:ស៊ីធី ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ។

រថយន្ត២គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2z.4985 បើកបរដោយបុរសម្នាក់ ជាមន្ត្រីនគរបាល ក្នុងទិសដៅពីលិចទៅកើត តាមបណ្តាយផ្លូវជាតិលេខ៧៨A លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួនក៍បានបុកចំពាក់កណ្តាលរថយន្តម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2F.8640 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យរថយន្តបាឡែនរងការខូចខាតផ្នែកក្បាលខាងមុខទាំងស្រុង ចំណែករថយន្តCRV រងការខូវខាតចំហៀងរថយន្តខាងស្តាំយ៉ាងដំណំផងដែរ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបានបណ្តាលឲ្យនណាម្នាក់រងរបួសអ្វីនោះឡើយ ។

ក្រោយពីកើតហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកធ្វើការវាស់វែង នឹងបាននាំយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្ត ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕

រថយន្ត២គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង រថយន្ត២គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង រថយន្ត២គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង រថយន្ត២គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង រថយន្ត២គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង

ប្រភព ៖ nokorwatnews

  • រថយន្ត២គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:ជីវិតនិងសង្គម
Tags: