សុះ ម៉ាច ៖ ជម្លោះរវាង សុខ ពិសី និង លី អ៊ីវ៉ាធីណា គួរតែដោះស្រាយ …

6 Videos


ស្របពេលដែលជម្លោះរវាង តារាចម្រៀងពីរដួង សុខ ពិសី និង លី អ៊ីវ៉ាធីណា មិនទាន់ដាច់ស្រេចផងនោះ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានចូលរួមចញ្ចេញជាមតិយោបល់ខ្លះៗ ទាក់ទងរឿងយល់ច្រឡំបន្ដិចបន្តួចមួយនេះ គួរដោះស្រាយយ៉ាងណា ?

សុះ ម៉ាច ៖ ជម្លោះរវាង សុខ ពិសី និង លី អ៊ីវ៉ាធីណា គួរតែដោះស្រាយ …

តារាចម្រៀងជើងចាស់ លោក សុះ ម៉ាច បានអំពាវនាវឱ្យ សុខ ពិសី និង លី អ៊ីវ៉ាធីណា កុំប្រើបណ្តាញសង្គមហ្វេសប៊ុកដើម្បីដោះស្រាយរឿងយល់ច្រឡំដ៏តូចមួយនេះ។ លោកថា អ្នកទាំងពីរគួរណាស់តែដោះស្រាយរឿងនេះដោយភាពស្ងៀមស្ងាត់បែបឯកជនទៅ ជៀសវាងរងការវាយប្រហារពីមហាជន ។

សុះ ម៉ាច ៖ ជម្លោះរវាង សុខ ពិសី និង លី អ៊ីវ៉ាធីណា គួរតែដោះស្រាយ …

លោក សុះ ម៉ាច ក៏បានសម្ដែងនូវការសោកស្តាយជាខ្លាំងក្រោយពេលកើតមានបញ្ហាបែបនេះកើតឡើង ដោយសារតែរឿងមិនចេះនិយាយគ្នា ខ្វះការជជែកពិភាក្សាគ្នាជាលក្ខណៈឯកជន ទើបអាចបង្កឱ្យបញ្ហាតូចមួយ ក្លាយជារឿងធំកើតឡើង ថែមទាំងធ្វើឱ្យភ្ញាក់ផ្អើលដល់មហាជនថែមទៀត ។

សុះ ម៉ាច ៖ ជម្លោះរវាង សុខ ពិសី និង លី អ៊ីវ៉ាធីណា គួរតែដោះស្រាយ …

សូមបញ្ជាក់ថា ជារឿយៗ តារាចម្រៀងជើងចាស់ដែលពោរពេញដោយសមត្ថភាពរូបនេះ តែតែងអំពាវនាវដល់បងប្អូនសិល្បករ សិល្បការិនីទាំងអស់ ឱ្យចេះស្រឡាញ់ យោគយល់ អាធ្យាស្រ័យគ្នាទៅវិញទៅមក កុំយកបណ្ដាញសង្គមមកដោះស្រាយបញ្ហាជៀសវាសទទួលការរិះគន់ពីមហាជន ៕ BeBe

សុះ ម៉ាច ៖ ជម្លោះរវាង សុខ ពិសី និង លី អ៊ីវ៉ាធីណា គួរតែដោះស្រាយ …សុះ ម៉ាច ៖ ជម្លោះរវាង សុខ ពិសី និង លី អ៊ីវ៉ាធីណា គួរតែដោះស្រាយ …