យន្តហោះចម្បាំងអាមេរិក១គ្រឿងធ្លាក់ចូលសមុទ្រក្បែរកោះ​ Okinawa ប្រទេសជប៉ុន

​គេហទំព័រ​សារព័ត៌មាន​ CNN​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​១​គ្រឿង​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ Okinawa​ ក្រោយ​បាន​ហោះហើរ​ចេញពី​មូលដ្ឋានទ័ព​អា​មេ​រិ​ក​ Kadena​ នៅ​លើ​កោះ​ Okinawa​ ប្រទេស​ជប៉ុន​ នា​រសៀល​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ ។​

យន្តហោះចម្បាំងអាមេរិក១គ្រឿងធ្លាក់ចូលសមុទ្រក្បែរកោះ​ Okinawa ប្រទេសជប៉ុន

​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា​ អ្នកបើកបរ​យន្តហោះ​ចម្បាំង​ធុន​ AV-8B​ Harrier​ II​ របស់​អា​មេ​រិ​ក​ ដែល​ធ្លាក់​មាន​ចម្ងាយ​ប្រមាណ​១៥៣​គីឡូម៉ែត្រ​ភាគ​ខាងកើត​តំបន់​ Hedo​ Cape​ នោះ​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ និង​បញ្ជូន​ដោយ​ឧទ្ធម្ភាគចក្រ​សង្គ្រោះ​១​គ្រឿង​ធុន​ HH-60​ Pave​ Hawk​ ។​

​បច្ចុប្បន្ន​ មូលហេតុ​ដែល​នាំ​ឲ្យ​យន្តហោះ​ចម្បាំង​ធុន​ AV-8B​ Harrier​ II​ របស់​អា​មេ​រិ​ក​ធ្លាក់​នោះ​ កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ​ ។​

យន្តហោះចម្បាំងអាមេរិក១គ្រឿងធ្លាក់ចូលសមុទ្រក្បែរកោះ​ Okinawa ប្រទេសជប៉ុន

​យន្តហោះ​ចម្បាំង​អា​មេ​រិ​ក​ធុន​ AV-8B​ Harrier​ II​ បាន​ផលិត​ឡើង​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៨១-២០០៣​ ដែល​មាន​តម្លៃ​ប្រមាណ​ពី​២៤​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​ ៕​

Related