ប្រជាពលរដ្ឋខេត្តព្រះសីហនុ តវ៉ារឿងដីធ្លី បិទផ្លូវជាតិលេខ ៤ ហួសចំណុចផ្សារឃ្លាំងលើ

6 Videos


មានប្រជាពលរដ្ឋប្រមាណជិត ៥០ នាក់ ដែលនាំគ្នាបិទផ្លូវជាតិលេខ ៤ ត្រង់ចំណុចហួស ផ្សារឃ្លាំងលើក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ នេះដោយលើកហេតុផលថា ដើម្បីជំទាស់ទៅនឹងអជ្ញាធរខេត្តព្រះសីហនុ ដែលបានចុះរុះរើសំណង់ផ្ទះ មួយចំនួននៅតំបន់ដីអនុក្រឹត្យក្បាលឆាយ ។

ប្រជាពលរដ្ឋខេត្តព្រះសីហនុ តវ៉ារឿងដីធ្លី បិទផ្លូវជាតិលេខ ៤ ហួសចំណុចផ្សារឃ្លាំងលើ

ក្រោយពីធ្វើសកម្មភាពបិទផ្លូវប្រហែលជាជិតមួយម៉ោង និង មានសមត្ថកិច្ចចំរុះរបស់គណបញ្ជាការឯកភាពខេត្តចុះទៅអន្តរាគមន៍សម្របសម្រួលក៏បានរំសាយវិញហើយ ។ ក្រុមប្រជាពលរដ្ឋដែលធ្វើការតវ៉ាបិទផ្លូវជាតិលេខ ៤ នេះ បានលើកហេតុផលថា ដើម្បីជំទាស់ទៅនឹងអជ្ញាធរខេត្តព្រះសីហនុ ដែលបានចុះ រុះរើសំណង់ផ្ទះមួយចំនួននៅតំបន់ដីអនុក្រឹត្យក្បាលឆាយ ដែលអាជ្ញាធរខេត្តបានចាត់ទុកថា ជាសំណង់ខុសច្បាប់ ។

ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវសារជាថ្មីទៀតអោយប្រជាពលរដ្ឋពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់ និង ជួបគ្នាដោះស្រាយដោយសន្តិវិធីវិញ ។

ប្រជាពលរដ្ឋខេត្តព្រះសីហនុ តវ៉ារឿងដីធ្លី បិទផ្លូវជាតិលេខ ៤ ហួសចំណុចផ្សារឃ្លាំងលើ

ជាជំហររបស់ខេត្ត ដីព្រៃក្បាលឆាយ ដែលជាប្រភពទឹកតែមួយគត់ គឺចាំបាច់ត្រូវរួមគ្នាការពារថែរក្សា ប៉ុន្តែយន្តការបែងចែកដីមួយចំនួនជូនប្រជាពលរដ្ឋនៅតំបន់នោះ ក៏នឹងធ្វើឡើងជាជំហានៗផងដែរ ៕ សុថាត់