រថយន្តដឹកទំនិញបុកម៉ូតូ ស្លាប់ ២ នាក់ បែកសាកសពខ្ទេច !

6 Videos


បុរសម្នាក់និងស្ត្រីម្នាក់បានស្លាប់បែកសាកសពខ្ទេចនៅកន្លែងកើតហេតុ បន្ទាប់ពីរថយន្តធុនធំមួយគ្រឿងបានជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង ខ្ទាតចូលក្រោមរថយន្ត ។

រថយន្តដឹកទំនិញបុកម៉ូតូ ស្លាប់ ២ នាក់ បែកសាកសពខ្ទេច !

ហេតុការណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០១៦ នេះ នៅចន្លោះគីឡូម៉ែត្រលេខ៤៦ និងលេខ ៤៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

រថយន្តដឹកទំនិញបុកម៉ូតូ ស្លាប់ ២ នាក់ បែកសាកសពខ្ទេច !

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ឈ្មោះ វង់ ដារ៉ាវុធ ភេទប្រុស អាយុ៣៤ឆ្នាំជាមន្ត្រីយោធា និង ស្ត្រីម្នាក់ទៀតឈ្មោះ ហិន ឌីណា អាយុ២៤ឆ្នាំ ជនរងគ្រោះទាំងពីរនាក់រស់នៅក្នុង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង១D-៤៩០៤ ។ចំណែកឯរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខកំពង់ធំ ៣A-១៣៩៣ ។មុនពេលកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿនយ៉ាងលឿន និងបានបើកជែងរថយន្ត មួយគ្រឿងនៅពីមុខ។

រថយន្តដឹកទំនិញបុកម៉ូតូ ស្លាប់ ២ នាក់ បែកសាកសពខ្ទេច !

ក្នុងពេលកំពុងជែងរថយន្តស្របទិស ក៍មានរថយន្តមួយគ្រឿងទៀតធ្វើដំណើរច្រាស់ ទិសគ្នាមកដល់ពីមុខ នៅក្នុងស្ថានភាពនេះ បណ្តាលអោយរថយន្តហ៊ីយ៉ាន់ដាយបួងចង្កូតជ្រុលទៅបុកម៉ូតូជនរងគ្រោះ ដែលកំពុងតែបើកច្រាស់ទិសគ្នា ពេញយ៉ាងទំហឹងចូលក្រោមរថយន្ត កិនស្លាប់ទាំងពីរនាក់បែកសាកសពខ្ទេចតែម្តង ៕   សុថាត់
រថយន្តដឹកទំនិញបុកម៉ូតូ ស្លាប់ ២ នាក់ បែកសាកសពខ្ទេច !