ហាង​ឆេង​ទីផ្សារ​ម៉ូតូថ្មីៗ ​ប្រចាំ​ខែ​កញ្ញា

Zoomer X ស៊េរី​ឆ្នាំ ២០១៧ ​បាន​ធ្លាក់​ថ្លៃ​បន្តិច​វិញ​​ពោល​គឺតម្លៃ ២ ៣៥០ ដុល្លារ​​ ស្របពេល​ដែល​​ម៉ូតូលេខអូតូចំណូល​ថ្មី ​NAVI កូនកាត់ជប៉ុន-ឥណ្ឌាតម្លៃ​ ១៤៥០ ដុល្លារ។ ក្រៅ​ពី​នោះ​​ ​MSX, Dream,PCX, Scoopy កាំ​រាយ​​ Suzuki Nex Fi, Lets, និង Suzuki Address ស៊េរី​ឆ្នាំ ២០១៦ ​តម្លៃហាក់​មិន​មាន​ការ​ប្រែប្រួល​ខ្លាំង​ប៉ុន្មាន​ទេ​ធៀប​នឹង​ខែ​មុន។

 

ចំណែក​ម៉ូតូធំ​ Ninja កម្លាំង​ម៉ាស៊ីន ២៥០ សេសេ​របស់ Kawazaki តម្លៃ ៤ ៦០០ ដុល្លារ ជា​តម្លៃ​ប្រកួតប្រជែង​ KTM Duke កម្លាំង​ម៉ាស៊ីន 250 សេសេ​ដូច​គ្នាពោលគឺ តម្លៃ ៥ ១៥០ ដុល្លារ។ ឯ​ម៉ូតូ​ធំ​មក​ពី​កូរ៉េ EXIV-R កម្លាំង​ម៉ាស៊ីន ២៥០ សេសេ ​តម្លៃ ៣៩០០ ដុល្លារ​ និង Centaur Siam Café ស៊េរីឆ្នាំ ២០១៦ របស់​ក្រុមហ៊ុន Stallions ​មក​ពី​ប្រទេស​ថៃ កម្លាំង​ម៉ាស៊ីន ២៥០ សេសេ​ដូចគ្នា តម្លៃ ២ ៤៨០ ដុល្លារជាមួយ​ម៉ូតូស៊ី​ម៉ាក Ducati របស់​អ៊ីតាលី​តម្លៃ​នៅ​តែ​ជាង​ម៉ីន​ដុល្លារ​ដដែល។

 

តោះ! តាម​ដាន​តម្លៃ​ម៉ូតូ​ខែ​កញ្ញា​នេះ មាន​ម៉ូឌែល​អី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លះ?

 

ហាង​ឆេង​ទីផ្សារ​ម៉ូតូថ្មីៗ ​ប្រចាំ​ខែ​កញ្ញា

 

បញ្ជាក់៖ តម្លៃ​នេះអាច​ប្រែប្រួលភ្លាមៗ បន្ទាប់​ពី​ចុះផ្សាយ​រួច៕

 

អត្ថបទ៖ រក្សា