នេះ​ចំនួន​ទឹក​ប្រាក់ ដែល ក្លឹប​ការពារ​ជាតិ​ ​ចំណាយ និង​ចំណូល​​ក្នុង​រដូវ​កាល​នេះ ​

ក្នុង​រដូវ​កាល​២០១៦​នេះ ​ក្លឹប​ក្រសួង​ការពារ​ជាតិ​​បាន​បង្ហើប​ថា​ ពួកគេ​ចំណាយ​ប្រាក់​អស់​ប្រហែល​ជា​២០​ម៉ឺន​ដុល្លារ​អាមេរិក​​សម្រាប់​ផ្គត់ផ្គង់​ក្លឹប​ទាំង​មូល ខណៈ​​​ចំណូល​វិញ​បាន​ប្រហែល​ជា​១០​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ។

 

 នេះ​ចំនួន​ទឹក​ប្រាក់ ដែល ក្លឹប​ការពារ​ជាតិ​ ​ចំណាយ និង​ចំណូល​​ក្នុង​រដូវ​កាល​នេះ ​ក្រសួងការពារជាតិ

 

លោក​ ខូវ ឆាយ ​អ្នក​ចាត់ការ​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​ក្លឹប​របស់​លោក​បើ​គិត​ទាំង​ការ​ចំណាយ​ទាំង​អស់ អស់​ប្រហែល​ជា​២០​ម៉ឺន​ដុល្លារ​អាមេរិក​ឯ​ណោះ ​ដែល​នេះ​ជា​ការ​ចំណាយ​មួយ​ច្រើន​មែនទែន​បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ។ ស្រប​ពេល​​ចំណាយ​ច្រើន​នេះ​ដែរ ចំណូល​ដែល​រក​បាន​វិញ​ក៏​មិន​តិច​នោះ​ដែរ ពោល​គឺ​បូក​ផ្សំ​ទាំង​ឈ្នះ​ពាន​ Hun Sen Cup ​បាន​លេខ​២​នៅ​លីគ​កំពូល ​និង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត ​គិត​ទៅ​បាន​ប្រហែល​ជា​១០​ម៉ឺន​ដុល្លារ​​អាមេរិក។

 

ចំពោះ​ការ​ខាត​ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នេះ​ លោក ខូវ ឆាយ ​រំពឹង​ថា​ រដូវ​កាល​ថ្មី​ខាង​មុខ​ក្រុម​របស់​លោក​នឹង​ស្វែង​រក​ដៃ​គូ​សហការ​ធំ​ៗ​បាន​ច្រើន ដោយ​ពឹង​ផ្អែក​លើ​លទ្ធផល​នៅ​ឆ្នាំ​នេះ។ ដូច្នេះ ​រដូវ​កាល​ក្រោយ​ក្រសួង​ការពារ​ជាតិ​អាច​នឹង​មាន​សមត្ថភាព ​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​បង្កើន​ប្រាក់​ឈ្នួល​ដល់​កីឡាករ​ និង​ធ្វើ​អ្វី​ផ្សេង​ៗ​ទៀត​ជា​ច្រើន។

 

នេះ​ចំនួន​ទឹក​ប្រាក់ ដែល ក្លឹប​ការពារ​ជាតិ​ ​ចំណាយ និង​ចំណូល​​ក្នុង​រដូវ​កាល​នេះ ​ខូវ ឆាយ

 

ទាក់ទង​នឹង​កីឡាករ​បរទេស​មក​ពី​កូរ៉េ​ខាង​ជើង​វិញ ​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ពួកគេ​មិន​ទាន់​គិត​ពី​រឿង​បន្ដ​ឬ​បញ្ចប់​កុងត្រា​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​មើល​មួយ​រយៈ​ពេល​សិន ព្រោះ​ពេល​នេះ​កីឡាករ​ទាំង​អស់ ក៏​ដូចជា​គ្រូ​បង្វឹក​កំពុង​ជាប់​សម្រាក​នៅ​ឡើយ៕

 

អត្ថបទ៖ មុន្នី រម្យ