ត្រូវ​គេ​រិះគន់​អស់ចិត្ត​អស់ចង់ “Scarlet Heart: Ryeo” នៅ​តែ​មាន​អ្នក​មើល​ជាង​១​ពាន់​លាន​ដង

បន្ទាប់​ពី​ទទួល​បាន​ការ​វាយ​ប្រហារ​យ៉ាង​ច្រើន​ពី​ទស្សនិកជន​ចំពោះ​ការ​សម្ដែង​មិន​ធម្មជាតិ​របស់​តួ​មួយ​ចំនួន​ក្នុង​រឿង នា​ពេល​ថ្មី​ៗ​នេះ​ចំនួន​អ្នក​មើល​រឿង​ភាគ “Scarlet Heart: Ryeo” តាម​អ៊ីនធឺណិត​បាន​បាន​បំបែក​កំណត់​ត្រា​ថ្មី។

 

ត្រូវ​គេ​រិះគន់​អស់ចិត្ត​អស់ចង់ “Scarlet Heart: Ryeo” នៅ​តែ​មាន​អ្នក​មើល​ជាង​១​ពាន់​លាន​ដង
 
គិត​ត្រឹម​ថ្ងៃ​២១​ខែ​កញ្ញា​កន្លង​ទៅ​នេះ រឿង​ភាគ​កូរ៉េ “Scarlet Heart: Ryeo” បាន​មាន​ចំនួន​អ្នក​ទស្សនា​សរុប​១​ពាន់​លាន​ដង​សម្រាប់​៩​ភាគ​ដែល​បាន​ចាក់​ផ្សាយ​នៅ​លើ​គេហទំព័រ​ចិន Youku វិបសាយ​វីដេអូ​ធំ​ជាង​គេ​នៅ​អាស៊ី។ នៅ​ក្នុង​ឱកាស​នេះ​ដែរ ព្រះអង្គ​ម្ចាស់​ទី​៤​នៅ​ក្នុង​រឿង តារា​សម្ដែង​ប្រុស Lee Jun Ki បាន​ចេញ​មុខ​មក​ថ្លែង​អំណរ​គុណ​ដល់​ទស្សនិកជន​ចិន​របស់​ខ្លួន។ តួឯក​ប្រុស​រូប​នេះ​បាន​សរសេរ​នៅ​លើ Instagram ថា៖ “អរគុណ​សម្រាប់​ការ​មើល​១​ពាន់​លាន​ដង! ស្រលាញ់​អ្នក​ទាំង​អស់​គ្នា”។
 
យ៉ាងណាក៏ដោយ បើ​ទោះ​បី​ជា​ទទួល​បាន​ជោគជ័យ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក៏​ដោយ តែ “Scarlet Heart: Ryeo” មិន​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់​នៅ​ក្នុង​ស្រុក​នោះ​ឡើយ ដោយ​រឿង​ប្រវែង​២០​ភាគ​នេះ​ត្រូវ​គេ​រិះគន់​ថា​តួ​ក្នុង​រឿង​សម្ដែង​មិន​ធម្មជាតិ និង​ចំនួន​អ្នក​មើល​នៅ​កូរ៉េ​ក៏​ទាប​ជាង​គេ​ផង​ដែរ៕

 

ត្រូវ​គេ​រិះគន់​អស់ចិត្ត​អស់ចង់ “Scarlet Heart: Ryeo” នៅ​តែ​មាន​អ្នក​មើល​ជាង​១​ពាន់​លាន​ដង

 

ចុចអាន៖តារា​សម្ដែង​ប្រុស​ចិន​៩​រូប​​បញ្ចេញ​សាច់​ដុំ​ដើម្បី​ទាក់​ទាញ​ទស្សនិកជន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi